វីរបុរសបាល់ទាត់ទាំង ៤ដែលជាគ្រូបង្វឹកមានស្ថិតិអន់បំផុត

បើនិយាយពីសមត្ថភាពរបស់វីរបុរសបាល់ទាត់នៅលើទីលានគឺពិតជាអស្ចារ្យ ប៉ុន្តែនៅពេលដែលពួកគេក្លាយខ្លួនជាគ្រូបង្វឹកអ្វីៗគ្រប់យ៉ាងគឺផ្ទុយស្រឡះសម្រាប់ពួកគេ ហើយក្នុងអត្ថបទនេះ Media 365 Daily នឹងនាំបងប្អូនមកស្គាល់គ្រូបង្វឹកទាំង ៤ដែលជាគ្រូបង្វឹកដែលមានស្ថិតិអន់បំផុត។

Diego Maradona
ដោយត្រូវបានចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ លោក Maradona បានបរាជ័យក្នុងការជម្រុញភាពអស្ចារ្យរបស់គាត់ក្នុងនាមជាគ្រូបង្វឹកដែលដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន។ លោក Maradona ជាអ្នកចាត់ការ ក្រុមយក្សនៅអាមេរិកឡាទីនមួយនេះ ដែលបានដឹកនាំក្រុមពពកសរ អាហ្សង់ទីនដល់វគ្គ1/4 ផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2010 នៅអាហ្រ្វិកខាងត្បូង ដោយបានរងបរាជ័យក្នុងលទ្ធផល 4-0 នៅលើដៃរបស់អាល្លឺម៉ង់ ។ កិច្ចសន្យារបស់គាត់ជាមួយសមាគមបាល់ទាត់អាហ្សង់ទីនមិនត្រូវបានបន្តបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំនោះត្រូវបានបញ្ចប់។

Andrea Pirlo
ការស៊ុតបាល់ Free Kick នឹងការចែកបាល់របស់ Pirlo គឺអស្ចារ្យមែនទែន ប៉ុន្តែសម្រាប់មួយរដូវកាលរបស់គាត់ដែលដឹកនាំ Juventus បានធ្វើឲ្យក្រុមមួយនេះបរាជ័យក្នុងការឈ្នះ Serie A ជាលើកដំបូងក្នុងរយៈពេល 9 ឆ្នាំដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងរដូវកាល 2020-21 ។ ការ​ឈ្នះ​ពាន Coppa Italia ទំនង​ជា​មិន​អាច​ជួយ​គាត់​ឲ្យ​រួច​ផុត​ពី​ការ​ដកចេញបាន​នោះ​ទេ ជាពិសេស​បន្ទាប់​ពី​ធ្លាក់​ក្នុងពានរង្វាន់ Champions League។

Frank Lampard
បន្ទាប់ពីឈានដល់វគ្គផ្តាច់ព្រ័ត្រ Play-off ជាមួយ Derby លោក Lampard បានធ្វើបានយ៉ាងល្អក្នុងការដឹកនាំក្រុម Chelsea ទៅកាន់វគ្គជម្រុះ Champions League ក្នុងឆ្នាំ 2020 ។ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​ជុំវិញ​ការ​ខ្វះ​ខ្សែ​ការពារ​មាន​កាន់​តែ​ខ្លាំង​ឡើង ខណៈ Chelsea បាន​ធ្លាក់​ទៅ​ពាក់​កណ្តាល​តារាង Premier Leagueនៅ​រដូវ​កាល​បន្ទាប់។ គាត់ត្រូវបានបណ្តេញចេញនៅខែមករាឆ្នាំ 2021 ហើយ Thomas Tuchel បានបន្តដឹកនាំក្រុមមួយនេះទៅយកពានរង្វាន់ Champions League នៅក្នុងឆ្នាំនោះ។

Sir Bobby Charlton
លោក Bobby Charlton ដែលទើបតែទទួលមរណៈភាពនាពេលកន្លងទៅ ដែលជាកីឡាករឆ្នើមបំផុតរបស់អង់គ្លេស ដែលមិនអាចប្រកែកបាន ប៉ុន្តែអាជីពជាគ្រូបង្វឹករបស់គាត់ គឺខ្លីនិងមិនជោគជ័យឡើយ។
ម្ចាស់ជើងឯក World Cup ឆ្នាំ 1966 និងស៊ុតបញ្ចូលទីបាន 49 គ្រាប់បានចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Preston North End ក្នុងឆ្នាំ 1973 ប៉ុន្តែគាត់បានធ្វើឲ្យក្រុមមួយនេះធ្លាក់ពីចេញពីលីគនៅរដូវកាលនោះ។ហើយគាត់​បាន​បន្ត​លេង​វិញ ប៉ុន្តែគាត់បានចូលនិវត្តន៍​នៅ​ឆ្នាំ​បន្ទាប់ ដោយ​បាន​បង្ហាញ​ខ្លួន​បី​ដងឲ្យ Waterford United ក្នុង​ឆ្នាំ 1976។ លោក Charlton បានចូលរួមជាមួយក្រុមប្រឹក្សាភិបាល Manchester United ក្នុងឆ្នាំ 1984 ជាកន្លែងដែលគាត់ស្នាក់នៅរហូតដល់ចុងឆ្នាំ 2010 ។

អត្ថបទដែលជាប់ទាក់ទង