នេះជាការប្រកួតរបស់កីឡាករ គួន ម៉ុម នៅក្លិបបាល់ទះ Long An នាប្រទេសវៀតណាម
ក្រុមបាល់ទះ Lavie Long An របស់កីឡាករ គួន ម៉ុម បានចាញ់ក្រុម Sanest Khanh Hoa ក្នុងលទ្ធផល ៣សិតទល់២ (២៥-១៧, ២៣-២៥, ២៥-២៣, ១៩-២៥ និង ១៥-១២) នៃការប្រកួតបើកឆាកក្នុងជើងទី២ នៃពានរង្វាន់បាល់ទះជើងឯកជាតិ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តដាកណាង ប្រទេសវៀតណាម។
ពិតណាស់ ការប្រកួតបន្ទាប់របស់ក្លិប Lavie Long An គឺត្រូវជួបជាមួយក្លិប The Cong Tan Cang នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០យប់ ក្នុងខេត្តដាកណាង ប្រទេសវៀតណាម ហើយពានរង្វាន់បាល់ទះជើងឯកជាតិនៃប្រទេសវៀតណាម ផ្នែកបុរសនឹងបន្តប្រកួតជើងទី២ ដោយពូល C មានក្រុម៖ Sanest Khanh Hoa , Thể Công, Hà Tĩnh, Lavie Long An, TP នឹង Hồ Chí Minh ហើយពូល D មាន៖ Biên Phòng, Đà Nẵng, Hà Nội, Ninh Bình LVPB នឹង VLXD Bình Dương។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ សមាគមបាល់ទះវិសាខា បានប្រកាសថាកីឡាករ គួន ម៉ុម បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង)៕