ក្តៅៗ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទាំងអស់នឹងត្រូវដកហូតទូរស័ព្ទដៃមិនឲ្យប្រើប្រាស់ ដោយសារហេតុផលមួយនេះ…

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទាំងអស់នឹងត្រូវដកហូតទូរស័ព្ទមិនឲ្យប្រើប្រាស់ ចាប់ពីថ្ងៃស្អែកនេះតទៅ រហូតដល់ចប់ភារៈកិច្ចនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដោយការធ្វើបែបនេះ គឺដើម្បីឲ្យកីឡាករផ្ដោតអារម្មណ៍ឲ្យបានច្រើន ក្នុងការដណ្ដើមមេដាយមាសជូនជាតិ និងអ្នកគាំទ្របាន។

ការពិតណាស់ កីឡាកររបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ពេលកន្លេងទៅមិនសូវផ្ដោតអារម្មណ៍ប៉ុន្មាននោះទេ អញ្ចឹងហើយទើកសហព័ន្ធកីឡាបាល់ទះសម្រេចចិត្តដកហូតទូរស័ព្ទ ដើម្បីអោយពួកគេផ្ដោតអារម្មណ៍លើការឈ្នះមេដាយមាសជូនជាតិ ក្នុងនាមកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងត្រូវធ្វើការប្រកួតដំបូងរបស់ខ្លួន នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣ ទល់និងក្រុមជម្រើសជាតិបាល់ទះសិង្ហបុរី នៅពហុកីឡដ្ធានជាតិអូឡាំពិក៕

អត្ថបទដែលជាប់ទាក់ទង