ចិត្តដាច់ណាស់ ! លោកយាយម្នាក់នេះ ត្រូវបានចៅស្រីប្រមូលអីវ៉ាន់ដឹកមកទម្លាក់ចោលនៅមុខវត្តសែនសុខ
លោកយាយម្នាក់ ត្រូវបានចៅស្រីបង្កើតដាច់ធម៌មេត្តា មិនមានសូម្បីក្ដីអាណិត បានប្រមូលអីវ៉ាន់ដឹកតាមរថយន្តយកទៅបោះចោលនៅមុខវត្តសែនសុខក្នុងភូមិ សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណជាង ៧ យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយលោកយាយពុំមានកន្លែងស្នាក់អាស្រ័យ ក៏បានសម្រេចចិត្តសម្រាននៅតាមសំយាមផ្ទះរបស់គេ និងនៅជាប់របងវត្ត ព្រោះតែក្ដីអាណិតពីអ្នកនៅក្នុងភូមិ ក៏បានជួនជាលុយ និងគ្រឿងបរិភោពមួយចំនួនដល់លោកយាយក្នុងគ្រាលំបាកនេះផងដែរ ។
បើយោងតាមរយៈ កោះសន្តិភាព បានឲ្យដឹងថា លោកយាយដ៏សែនកម្សត់ខាងលើនេះមានឈ្មោះ ឡាយ សារុំ អាយុ ៦៨ឆ្នាំ ជាអតីតប្រធានសហគមន៍ក្រីក្រទំនប់ទី២(ប៊ូឌីង) រស់នៅជាមួយចៅស្រីបង្កើតម្នាក់ឈ្មោះ ធា យ៉ាយ៉ា ហៅខេង អាយុ ២២ឆ្នាំ ជាកម្មការីនីកាត់ដេរស្នាក់នៅម្តុំភ្នំរាប សង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីកូនស្រីរបស់លោកយាយ បានស្លា.ប់ចោលទៅ ។
អ្វីដែលកាន់តែគួរឲ្យអាណិតនោះ គឺនៅថ្មីៗនេះលោកយាយមានជំងឺលើសឈា.ម និង ទឹកនោមផ្អែម ដោយចៅស្រីមិនដែលយកចិត្តទុកដាក់នោះទេ កាលអំឡុងពេលដែលរស់នៅផ្ទះជាមួយគ្នានោះ ថ្ងៃខ្លះមានតែបាយគ្មានម្ហូបក៏ចៅស្រីមិនដែលរវីរវល់ដែរ លុះនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ចៅស្រីដែលមានឈ្មោះ ធា យ៉ាយ៉ា ដាច់ធម៌មេត្តាក៏បានដឹកលោកយាយ យកមកបោះចោលឲ្យនៅម្នាក់ឯងបែបនេះទៀតខណៈដែលលោកយាយកំពុងតែមានជំងឺប្រចាំកាយ ៕