ពិតជាល្អណាស់ ! នៅខេត្តប៉ៃលិន បានបង្កើតផ្ទះដើម្បីទទួលរបស់បរិច្ចាគសម្រាប់អ្នកខ្វះខាត


មហាជនអ្នកលេងនៅលើបណ្ដាញសង្គមកំពុងតែចាប់អារម្មណ៍ខ្លាំង និងសរសើរមិនដាច់ពីមាត់ក្រោយបានឃើញ ខេត្តមួយបានរៀបចំនិងបង្កើត ” ផ្ទះបរិច្ចាគ”ដែលជាកន្លែងសម្រាប់ផ្ដល់នូវសម្ភារ និងគ្រឿងឧបភោគ បរិភោគ និងផ្សេងៗទៀតនៅទីនោះ ដើម្បីឲ្យទៅកាន់អ្នកដែលខ្វះខាត រស់នៅក្នុងខេត្តប៉ៃលិន ។

ចំពោះ ” ផ្ទះបរិច្ចាគ” នេះផងដែរ គឺជាកន្លែងមួយដែលអាចចែករំលែកនូវសេចក្ដីស្រលាញ់ ទៅកាន់អ្នកនៅជុំវិញខ្លួន និងបានបង្រៀនឲ្យប្រជាពលរដ្ឋចេះធ្វើអំពើល្អក្នុងសង្គម ដោយបងប្អូនណាដែលមានទឹកចិត្តសប្បុរស អាចយកជាសម្ភារប្រើប្រាស់ណាដែលលែងត្រូវការ ប៉ុន្តែអាចនៅប្រើប្រាស់បាន និងគ្រឿងឧបភោគ បរិភោគ ផ្សេងៗ យកមកដាក់ក្នុងផ្ទះបរិច្ចាគបាន ហើយសម្រាប់អ្នកដែលខ្វះខាតអាចមកយករបស់ទាំងនោះបាន ដោយក្នុងមួយគ្រួសារអាចយកបាន ១​ កញ្ចប់ ហើយការផ្ដល់ជូននេះសម្រាប់តែអ្នកដែលមានជីវភាពខ្វះខាត ។

គួរបញ្ជាក់ផងថា សម្រាប់ ” ផ្ទះបរិច្ចាគ” នេះដែរ គឺមានទីតាំងស្ថិតនៅជាប់របងសាលាខេត្តប៉ៃលិនផ្ទាល់តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង