រំជួលចិត្ត ! ម្ដាយមានជំងឺត្រូវកោរសក់ ស្រាប់តែកូនប្រុសកោរសក់តាមអ្នកម្ដាយដែរ ធ្វើឲ្យមហាជនស្រក់ទឹកភ្នែកតាម
កាលពីថ្ងៃទី ២៣ ខែ វិច្ចិកា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកលេងនៅលើបណ្ដាញសង្គមបានចាប់អារម្មណ៍ជាមួយវីដេអូមួយ ក្រោយបានឃើញពីសកម្មភាព របស់បុរសម្នាក់បាននាំម្ដាយទៅហាងកាត់សក់ ដើម្បីកោរសក់ចេញទាំងអស់ព្រោះតែមានជំងឺ ងាកមកបុរសម្នាក់ដែលបានបង្ហោះវីដេអូ ដោយត្រូវជាកូនប្រុសរបស់អ៊ំស្រីដែលត្រូវបានកោរសក់នោះ បាននៅឈរឪបម្ដាយពីក្រោយ និងបានឲ្យជាងកោររបស់ខ្លួនចេញឲ្យដូចម្ដាយរបស់ខ្លួនដែលកំពុងតែមានជំងឺ ។
បើយោងតាមគណនី Facebook ដែលមានឈ្មោះថា ពូ លិ បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីការកោរសក់របស់ខ្លួន និងអ្នកម្ដាយដែលកំពុងមានជំងឺ និងភ្ជាប់មកជាមួយសារថា ” ទាំងនេះគឺជាអ្វីដែលខ្ញុំអាចធ្វើបានដើម្បីឲ្យម៉ែនៅជាម្លប់សម្រាប់កូនចៅរហូត កូនចៅទាំងអស់គ្នាស្រលាញ់ម៉ែ ” ។
តាមរយៈការបង្ហោះវីដេអូ និងសារមួយឃ្លានេះដែរ បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមជាច្រើនបានរំជួលចិត្ត អាណិតអាសូរដល់ជាខ្លាំងដល់ម្ដាយនិងកូនទាំងពីរនាក់ ព្រមទាំងបានបង្ហាញនូវអារម្មណ៍កោតសរសើរចំពោះទឹកចិត្តដល់បរុសជាកូន ដែលបានលះបង់ចំពោះម្ដាយបែបនេះ ៕