កម្ពុជាជួបជាមួយហ្វីលីពីននៅថ្ងៃនេះ

នេះជាការប្រកួតទី២សម្រាប់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហ្វីលីពីនដែលធ្វើឡើងនៅរាត្រីនេះវេលាម៉ោង ៧:០០នាទីតទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិច។

ក្រុមជម្រើសជាតិកម្ពុជាមាន៣ពិន្ទុនៅក្នុងដៃក្រោយឈ្នះទៅលើក្រុមទីម័រខាងកើតក្នុងលទ្ធផល ៤ទល់និង ០។ ចំណែកឯក្រុមជម្រើសជាតិ ហ្វីលីពិន វិញនៅមិនទាន់ពិន្ទុនៅឡើយទេដោយការប្រកួតដំបូងរបស់គេបានចាញ់ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ០ទល់៣។

ក្រុមគោព្រៃវ័យជម្ទង់កម្ពុជាត្រូវការ ៣ពិន្ទុបន្ថែមទៀតដើម្បីរក្សាសុវត្ថិភាពកៅអីទៅវគ្គបន្តទៀត រឺឯ ក្រុមជម្រើសជាតិ ហ្វីលីពិន វិញត្រូវការឈ្នះជាដាច់ខាតដើម្បីគេចចេញពីដំបន់កាត់ចោលក្នុងពូល A។ ក្នុងជំនួបចុងក្រោយរបស់ក្រុមទាំង២ ក្រុមកម្ពុជា U22 បានយកឈ្នះក្រុមបាល់ទាត់ហ្វីលីពិនក្នុងលទ្ទផល ១-០ស៊ុតបញ្ចូលទីដោយខ្សែបម្រើ សិនសុវណ្ណមករាមកពីក្លិបបាល់ទាត់វិសាខា។


គួរបញ្ចាក់ផងដែរថាកូនក្រុមរបស់លោកគ្រូ Keisuke Honda ស្ថិតនៅចំណាត់ថ្នាក់លេខ ១ នៅក្នុងពូល A ដោយមាន ៣ពិន្ទុស្មើគ្នាជាមួយ ក្រុមឥណ្ឌូនេស៊ី ។តើU22កម្ពុជាអាចឈ្នះក្នុងការប្រកួតនេះដើម្បីបង្កើតប្រវិត្តសាស្រ្តឡើងទៅវគ្គបន្តបានដែរទេ?

អត្ថបទដែលជាប់ទាក់ទង