រំជួលចិត្ត ! ក្មេងប្រុសអាយុ ៦ ឆ្នាំដើរលក់ម្ជូរទាំងយប់ ខណៈខ្លួនកំពុងតែមានជំងឺនោមប្រៃ


កាលពីពេលថ្មីៗនេះ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ និងចែករំលែកបន្តគ្នា ក្រោយបានឃើញកុមារាម្នាក់ដែលដើរលក់របស់ញ៉ាំនៅតាមផ្លូវ និងកំពុងតែមានជំងឺទឹកនោមប្រៃជាប់ខ្លួន ព្រមទាំងមុខមាត់គួរឲ្យអាណិតខ្លាំង។

បើយយោងតាមរយៈគណនី Facebook របស់ ” បង ម៉េង អ្នកសារព័ត៌មាន ” បានឲ្យដឹងថា កុមារាខាងលើមានឈ្មោះ កែវ សិរីយុទ្ធ ហៅ អាចិន អាយុ ៦ឆ្នាំរស់នៅជាមួយឳពុកម្ដាយ នៅបន្ទប់ជួលម្ដុំគួងហុងបឹងត្របែក ដោយមានជីវភាពខ្វះខាតគ្មានប្រាក់ក្នុងការព្យាបាលជំងឺ កុមារាដែលមានអាយុទើបតែ៦ ឆ្នាំនេះ មានចិត្តចង់ជួយសម្រាលបន្ទុករបស់អ្នកម្ដាយ ដោយបានដើរលក់ម្ជូរនៅតាមផ្លូវជារៀងរាល់យប់ ។

អាស្រ័យហេតុដូច្នេះហើយ បើបងប្អូនបានបានជួប និងបានឃើញប្អូនប្រុស​ម្នាក់នេះ ដើរលក់នៅតាមផ្លូវ សូមជួយទិញប្អូនប្រុសផងដើម្បីបានប្រាក់យកទៅជួយម្ដាយ និងដើម្បីបានព្យាបាលជំងឺផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង