ក្រោយសឹកបានមួយរយៈ ពេលនេះលោក ឡុង ចន្ថា បានបួសជាព្រះសង្ឃវិញហើយ នៅលើទឹកដីកម្ពុជាក្រោម
កាលពីថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅមហាជនអ្នកលេងនៅលើបណ្ដាញសង្គម និងពុទ្ធបរិស័ទជាច្រើនដែលចូលចិត្តស្ដាប់ធម្មទេសនារបស់អតីតព្រះតេជគុណ ឡុង ចន្ថា មានការជ្រះថ្លា និងសប្បាយចិត្តជាខ្លាំង ក្រោយទទួលបាននូវដំណឹងថា ពេលនេះលោក ឡុង ចន្ថា បានបួសសារជាថ្មីម្ដងទៀតនៅលើទឹកដីកម្ពុជាក្រោម ។
បើយោងតាមរយៈគណនី Facebook មួយដែលមានឈ្មោះ ជីវិតខ្មែរក្រោម បានឲ្យដឹងថា កាលពីថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣កន្លងទៅ “ថ្ងៃនេះ លោកបង ឡុង ចន្ថា Long.chantha បានបួសជាបព្វជិតបន្តទៀតហើយ ។ ព្រះអង្គបួសនៅ វត្តធំ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង ខ្មែរក្រោមជូនពរលោកបងបួសជារៀងរហូត សង្ឃឹមថាលោកបួសសិក្សាតាមមាគ៌ាពុទ្ធោវាទ ដើម្បីជាប្រយោជន៍ក្នុងពុទ្ធសាសនាខ្មែរក្រោមមិនប្រកាន់រឿងបួស២-៣ដងទេ! សំខាន់គឺបួសហើយជួយអភិរក្សផ្សព្វផ្សាយសាសនាអក្សរសាស្រ្ដវប្បធម៌ប្រពៃណីអត្តសញ្ញាណខ្មែរឲ្យបានល្អរុងរឿង គឺខ្មែរក្រោមស្រឡាញ់ និងឲ្យតម្លៃជានិច្ច មិនជាន់ពន្លិចគ្នាឯងឡើយ។ អ្នកណាក៏ធ្លាប់មានកំហុសនិងអតីតកាលដែរ ! សំខាន់គឺចេះកែខ្លួននោះទើបប្រពៃ។ សង្ឃឹមថា លោកបងនឹងធ្វើឲ្យខ្មែរគ្រប់កន្លែងស្គាល់ខ្មែរក្រោម កាន់តែច្បាស់ច្រើនទៀត ” ។
គួររំឭកផងដែរថា កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ ភិក្ខុ ឡុង ចន្ថា បានប្រកាសលាចាកសិក្ខាបទមួយរយៈពេល រហូតមលដល់ថ្ងៃទីថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ក៏បានដឹងថា លោក បានបួសជាព្រះសង្ឃវិញហើយ ៕
ប្រភព និង រូបភាព ៖ ជីវិតខ្មែរក្រោម