Ronaldo បានអបអរការប្រកួតទី ១២០០របស់គាត់ជាមួយជ័យជម្នះយ៉ាងអស្ចារ្យកាលពីយប់មិញ
Cristiano Ronaldo បានអបអរការប្រកួតអាជីពលើកទី 1,200 របស់គាត់ជាមួយនឹងការស៊ុតបញ្ចូលទី និង assist ខណៈដែលគាត់បានជួយក្រុម Al-Nassr របស់គាត់ក្នុងលីគអារ៉ាប៊ីសាអូឌីតឲ្យទទួលបានជ័យជម្នះ 4-1 លើក្រុម Al-Riyadh កាលពីថ្ងៃសុក្រ។
លីគអារ៉ាប៊ីសាអូឌីតបានបង្ហោះនៅលើបណ្តាញសង្គម X ថា៖
“ឥឡូវនេះ Cristiano Ronaldo បានលេងក្នុងការប្រកួតអាជីពចំនួន 1,200”
ខណៈដែលអតីតកីឡាកររបស់ Real Madrid បានខិតទៅជិតកីឡាករ Peter Shilton ដែលជាអ្នកនាំមុខក្នុងបញ្ជីកីឡាករការបង្ហាញខ្លួនផ្លូវការច្រើនជាងគេដោយមាន 1387ប្រកួត។ Ronaldo វ័យ 38 ឆ្នាំបានបើកការស៊ុតបញ្ចូលទីភ្លាមៗបន្ទាប់ពីពាក់តង់ទី១ នៅពេលដែលគាត់បានទទួលបាល់ពី Sadio Mane ក្នុងកាប្រកួតនោះ។ បីនាទីចូលដល់ម៉ោងបន្ថែមក្នុងតង់ទីមួយ Ronaldo បានបញ្ជូនគ្រាប់បាល់នាំមុខ១គ្រាប់ទៀត ឲ្យមិត្តរួមជាតិរបស់គាត់គឺកីឡាករ Otavio ។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានពង្រឹងកន្លែងរបស់គាត់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគជាមួយនឹងការរកបាន 16 គ្រាប់របស់គាត់ពីការប្រកួត 16 នៅរដូវកាលនេះ ហើយបានជួយក្រុមរបស់គាត់ឲ្យត្រលប់មកវិញបន្ទាប់ពីការបរាជ័យក្នុងលទ្ធផល 3-0 លើក្រុម Al-Hilal កាលពីថ្ងៃសុក្រសប្តាហ៍មុន។ គាត់បានបង្ហោះសារថា៖
«បីពិន្ទុទៀត! អរគុណមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ដែលបានជួយខ្ញុំឈានដល់ការប្រកួតលើកទី 1,200 របស់ខ្ញុំ។ ការធ្វើដំណើរដ៏អស្ចារ្យ ប៉ុន្តែយើងមិនទាន់បញ្ចប់នៅវាឡើយទេ!”៕