លោក ដួង សុខគា ស្នើឲ្យអ្នករៀបរៀងបោះពុម្ពមេរៀងផ្សេងៗមានការប្រុងប្រយ័ត្នខ្ពស់ ក្រោយលោកបានជួបរឿងមួយនេះ
សិល្ប៖ កាលពីថ្ងីទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ លោក ដួង សុខគា បានបង្ហោះរូបភាពមួយសន្លឹកដែលជាក្រដាស ព្យញ្ជនៈខ្មែរទាំង ៣៣ តួ និងបានភ្ជាប់មកជាមួយសំណេរថា ” បងប្អូនយើង អ្នករៀបរៀងបោះពុម្ព មេរៀនផ្សេងៗ មេត្តាលោកប្រុងប្រយ័ត្នផង! ឪពុកម្តាយទាំងឡាយគប្បីជ្រើសរើសឯកសារនានា យកមកឱ្យកូនរៀនដោយយកចិត្តទុកដាក់ផង! ឯកសារប្រិយមិត្តផ្ញើមកខ្ញុំ! សូមជួយពិនិត្យផងទាន! ។
ពិតណាស់ចំពោះពាក្យក្នុងក្រដាសនោះបានបោះពុម្ពពាក្យខុសចំនួន ៤ ពាក្យដោយក្នុងនោះរួមមានពាក្យ (ឈ្លុះ ពត យុំ អូដ ) ដោយពាក្យសត្វឈ្លូស ត្រូវសរសេរ ឈ្លូស មិនមែន ឈ្លុះ ពាក្យ យំ ត្រូវសរសេរ យំ មិនមែន យុំ ពាក្យ ពោត ត្រូវសរសេរ ពោត មែន ពត ពាក្យសត្វ អូដ្ឋ ត្រូវសរសេរ អូដ្ឋ មិនមែន អូដ នោះទេ។
តាមរយៈការលើកឡើងរបស់ លោក ដួង សុខគា នេះ សង្ឃឹមថាអាព្យាបាលដែលមានកូនតូចៗកំពុងតែសិក្សា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការដែលទិញក្រដាសព្យញ្ជនៈ ស្រៈ និងផ្សេងៗទៀតឲ្យកូនរៀនខុស ។
គួររំឭកផងដែរថា ជារឿយៗតែងតែឃើញលោក ដួង សុខគា សិល្បៈបុរាណខ្មែរពហុជំនាញរូបនេះចេញមកបញ្ចេញមតិជុំវិញការសរសេរអក្សរខុស និងសរសេរពាក្យសំនៀងនិយាយជាដើម ដើម្បីជួយកែតម្រូវ និងអភិរក្សអក្សរសាស្ត្រខ្មែរផងដែរ៕