ប្រវត្តិខ្លះៗរវាង ជម្រើសជាតិកម្ពុជា និង ជម្រើសជាតិហ្វីលីពីន

ក្រុមគោព្រៃកម្ពុជា នឹងត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់ ហ្វីលីពីន ដែលជាការប្រកួតទី២ ក្នុងពូល A នៃវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ នៅថ្ងៃ ទី២ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៧ ល្ងាច នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។

ក្រុមកម្ពុជា គោព្រៃជំទង់អាយុក្រោម ២២ឆ្នាំ បានធ្វើយ៉ាងល្អ នៃប្រកួតទី១ ដោយបានយកឈ្នះ ក្រុមជម្រើសជាតិទីម័រ ក្នុងលទ្ធផល ៤ ទល់និង ០ ក្នុងប្រកួតបើកឆាកកាលពីថ្ងៃ សៅរ៍ ទី ២៩ ខែ មេសា ឆ្នាំ ២០២៣ សប្តាហ៍មុននេះ ។

មុននឹងជួបគ្នានាយប់នេះ យើងមកយល់ដឹងពីការជួបគ្នា ៥ ប្រកួតចុងក្រោយរបស់ក្រុមទាំង ២
-ថៃ្ងទី២៦ ខែ តុលា ឆ្នាំ២០១០៖ ហ្វីលីពីន ០-០ កម្ពុជា

-ថៃ្ងទី០៥ ខែ កញ្ញា ឆ្នាំ២០១២៖ កម្ពុជា ០-០ ហ្វីលីពីន

-ថៃ្ងទី២៤ ខែ មិនា ឆ្នាំ២០១៣៖ ហ្វីលីពីន ៨-០ កម្ពុជា

-ថៃ្ងទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៤៖ ហ្វីលីពីន ៣-0 កម្ពុជា​

-ថៃ្ងទី២០ ខែ ធ្នូ ឆ្នាំ២០២២៖ កម្ពុជា ៣-២ ហ្វីលីពីន

អត្ថបទដែលជាប់ទាក់ទង