គ្រូជម្រើសជាតិនារីឡាវភ្ញាក់ផ្អើលខ្លាំងពេលដឹងថាកម្ពុជាធ្វើរឿងមួយនេះមុនសុីហ្គេម

ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​​នារី​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​បាល់ទាត់​នារី​ឡាវ​​នៅ​ថ្ងៃ​ស្អែក​ពេល​ម៉ោង​៧:០០​នាទី​នៅ​កីឡដ្ឋាន RSN ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​​លើក​ទី​៣២។

មុនប៉ះគ្នាក្នុងព្រឹត្តិការណ៍សុីហ្គេមកាលពីព្រឹកមិញនេះក្នុង​សន្និសីទកាសែត​លោក Gao Fulin ដែល​ជា​គ្រូ​ជម្រើស​ជាតិ​បាល់ទាត់​​នារី​កម្ពុជា​បាន​និយាយ​ថា ក្រុម​កម្ពុជា​បាន​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​អស់​រយៈពេល​៦​ខែ ហើយ​អំឡុងពេល​នោះ​កីឡា​ការិនី​ទាំងអស់​​មាន​ការ​រីកចម្រើន​ជាង​ខ្លាំង។ ជា​ពិសេស​បាន​លេង​​​​ជាង​២០​ប្រកួត​ទៀត​ផង។


ក្រោយ​ពី​បាន​ឮ​​ក្រុម​កម្ពុជា​​ទៅ​ហ្វឹកហាត់​​នៅ​ប្រទេស​ចិន​ និង​លេង​ជា​ច្រើន​ប្រកួត​នៅ​ទី​នោះ គ្រូ​ជម្រើសជាតិ​ឡាវ​លោក Mohammad Herman B Zailani បាន​បង្ហាញ​ទឹក​មុខ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ តែ​រំពឹង​ក្រុម​ខ្លួន​នឹង​ធ្វើ​បានល្អ។

អត្ថបទដែលជាប់ទាក់ទង