Wow! ក្លិបគុនខ្មែរឧកញ៉ាស្រីចាន់ថនបានយកកីឡាករអន្តរជាតិម្នាក់ទៀតហើយមកកាន់ក្លិប

អ្នកគាំទ្រគុនខ្មែរភាគច្រើនបានដឹងហើយថា ក្លិបប្រដាល់ Kun Khmer World Champion គឺជាក្លិបប្រដាល់របស់លោក ឧកញ៉ា ស្រី ចាន់ថន ដែលទើបតែបានបង្កើតឡើង នាពេលថ្មីៗនេះ។

ស្របពេលដែលកំពុងបង្កើតក្លិបនេះឡើង លោក ឧកញ៉ា ស្រី ចាន់ថន ក៏បាននាំយកកីឡាករអន្តរជាតិសញ្ជាតិ ប្រស៊ីល ដែលមានឈ្មោះថា Thiago Teixiera ឬក៏ សែនចន្ទ ឬទ្ធីគុន ក្នុងនោះក៏មានអ្នកលេងគុនខ្មែរមួយរូបដែរ គឺកីឡាករ ឈឿង ល្វៃ ។

កាលពីពេលថ្មីៗនេះ ប្រធានក្លិបខាងលើ លោកស្រី Romy R-Steffen បានចុះហត្ថលេខានាំយក កីឡាករអន្តរជាតិអេហ្សីប🇪🇬👏 ដែលមានឈ្មោះថា Moaz Elsayed មកចូលរួមជាមួយក្លិប។

គួរបញ្ជាក់ផងដែរថា កីឡាករ Moaz Elsayed គឺជាកីឡាករអន្តរជាតិទី២ ហើយក៏ជាកីឡាករទី៣ ដែលបានចូលមករួមអាជីពនៅក្នុងក្លិបមួយនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង