មុនពេលប៉ះគ្នាយប់នេះ គ្រូបង្វឹកទាំងពីរបោះសម្ដីថា
នេះគឺជាការលើកឡើងរបស់គ្រូបង្វឹកទាំងពីរមុនពេលត្រូវប៉ះគ្នាយប់នេះ៖
គ្រូបង្ហឹកកម្ពុជា Ryu Hirose លើកឡើងថា៖ ការប្រកួតតែងតែមានភាពបត់បែន មិនមែនថិតនៅតែនៅតែមួយចំណុច និងទិចនិចតែមួយនោះទេ យើងត្រូវមើលទៅតាមគូរប្រកួតរបស់យើង ហើយយើងក៏មិនចែករំលែកព័ត៍មាននេះដែរ។
គ្រូបង្វឹកហ្វីលីពីន Rob Gier លើកឡើងថា៖ការប្រកួតនៅក្នុងពូលវាពិតជាលំបាក អ្វីដែលពិបាកទៀតនោះគឺការប្រកួតទល់និងជម្រើសជាតិកម្ពុជា ព្រោះថាការប្រកួតលើកទី១ ជម្រើសជាតិហ្វីលីពីនចាញ់ឥណ្ឌូនេស៊ីក្នុងលទ្ធផល ៣-០ លទ្ធដែលមិនល្អធ្វើឲ្យក្រុមរបស់លោកដឹកថាត្រូវធ្វើអ្វីបន្ទាប់ជាមួយជម្រើសជាតិកម្ពុជា។
យ៉ាងណាមិញ ការប្រកួតលើកទី១ របស់កម្ពុជាយកឈ្នះក្រុមជម្រើសជាតិទីម័រក្នុងលទ្ធផល៤-០ សម្រាប់ការប្រកួតលើកទី១ របស់ហ្វីលីពីនបានចាញ់ជម្រើសជាតិឥណ្ឌូនេស៊ីក្នុងលទ្ធផល៣-០។
គួរបញ្ជាក់ថា ជម្រើសជាតិកម្ពុជានឹងត្រូវប៉ះជាមួយជម្រើសជាតិហ្វីលីពីននៅម៉ោង ៧:០០យប់នេះ ស្ថិតនៅពហុកីឡដ្ឋានអូឡាំពិក។