កក្រើកទៀតហើយ! ការប្រកួតបាល់ទះ «តេជោលីគ» គឺក្រុមកីឡាករឆ្នើម នឹងត្រូវប៉ះក្រុមជម្រើសជាតិ ក្នុងជំនួបមិត្តភាព នៅថ្ងៃបើក…

មហាព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្តថ្មី ក្នុងវិស័យបាល់ទះកម្ពុជា គឺ​ការ​ប្រកួត​បាល់ទះលីគកំពូលកម្ពុជា «តេជោលីគ» (Techo Volleyball Cambodia League) ដែល​នឹង​ប្រព្រឹត្តិទៅ ចាប់​ពី​ថ្ងៃទី១២ ខែមករា ដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយ​ការ​ប្រកួត​នឹង​ធ្វើឡើង​នៅថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ។

ពិតណាស់ នៅ​ថ្ងៃ​បើក​ការ​ប្រកួត​ ក៏​មាន​គូពិសេស​ នឹង​ធ្វើ​ការ​ប្រកួត​គ្នា ​ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ទស្សនា​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ ដោយ​ក្រុម​កីឡា​ករ​ឆ្នើម​ នៅក្នុង​ពានរង្វាន់​កីឡា​បាល់​ទះ​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៣ ដែល​ដឹក​នាំ​ដោយ​គ្រូបង្វឹក លោក អ៊ូ សុផល​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុមបាល់ទះ​ជម្រើសជាតិ​កម្ពុជា ដោយ​ការ​ប្រកួតនោះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅ​ក្នុង​សាល​នៃ​ ពហុ​កីឡដ្ឋាន​ជាតិ រាជធានីភ្នំពេញ វេលាម៉ោង ៥:០០នាទី​ល្ងាច​តទៅ។

គួរ​បញ្ជាក់​ផង​ដែរថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) នឹងមាន​ក្រុមចូល​រួម​ប្រកួត​ប្រជែង​មានចំនួន ៨ ក្រុម ក្នុងនោះមានដូចជា៖ សមាគមបាល់ទះវិសាខា, សមាគមក្រសួងមហាផ្ទៃ, ក្លិបបញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្តរាគមន៍លេខ៣, ក្លិបរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបបាល់ទះខេត្តព្រះសីហនុ, ក្លិបស្នងការដ្ឋាននគរបាលពោធិសាត់ និងក្លិបស្នងការដ្ឋាននគរបាលកណ្តាល។

ចំពោះ​រូបមន្តនៃការប្រកួតត្រូវ​បាន​ចែកជា ៣ជុំ មានដូចជា​៖

-ជុំទី១៖ ក្រុមទាំង ៨ ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន ១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)៕

អត្ថបទដែលជាប់ទាក់ទង