រីសត ២ កន្លែងនៅវាលវែង ខេត្តពោធិ៍សាត់ ប្រកាសមិនទទួលលោកស្រី ទ្រី ដាណា ជាភ្ញៀវនោះទេ
មហាជនអ្នកលេងនៅលើបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ដោយមាន ម្ចាស់ រីសត ២កន្លែង នៅស្រុកវាលវែងខេត្ត ពោធិ៍សាត់ ភ្នំ 1500 បានប្រកាសថាមិនទទួលស្វាគមនលោកស្រី ទ្រីដាណា ជាភ្ញៀវស្នាក់នៅឬមក កម្សាន្ត នៅក្នុងរីសតរបស់ខ្លួននោះទេ ក្រោយទទួលបាននូវ ដំណឹងមួយដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងនោះ គឺលោក ស្រី ទ្រីដាណា បាននិយាយ មាក់ងាយទៅលើ អ្នករត់ តុ នៅ
សណ្ឋាគារ មួយក្នុងកន្លែង ខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ ។
ក្នុងនោះ លោក ថៃ ថេរាគុណ គឺជាម្ចាស់ resorts ២ កន្លែង នៅស្រុកវាលវែង ភ្នំ1500 ផ្លូវអន្ទង់អាំងក្នុងខេត្តពោធិសាត់បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួន និងបានបញ្ជាក់ថា សូមប្រកាសមិនទទួលភ្ងៀវ (អ្នកស្រី ទ្រី ដាណា Try Dana) ឬហៅ អ្នកស្រីកំពូលល្បីម្នាក់នោះជាដាច់ខាតចាប់ពីថ្ងៃនេះ(30 -12 -2023)តទៅជារៀងរហូត កិច្ចសន្មត់នេះបានបោះត្រាដោយខ្ញុំជាម្ចាស់ Resortដោយគ្មានការ កែ្រប្រែឡើយ ។
ជាមួយគ្នានោះ ម្ចាស់ resorts ខាងលើក៏បានបន្តទៀតថា« អធ្យាស្រ័យ កន្លែងយើងខ្ញុំអាច នឹងមានservice បម្រើការមិនបានសមរម្យខ្វះខាតចំពោះលោកអ្នកស្រី ព្រោះសំដីពួកគាត់ក្មេងៗទីនោះជាសំដីក្មេងត្រង់ ចេញពីចិត្តមិនមែនជាសំដីថ្លៃថ្នូរ ដូចអ្នកស្រី ដូច្នេះមិនហ៊ានទទួលអ្នកស្រីទេ ហើយម្យ៉ាងក្មេងៗក្មួយៗនៅទីនោះ ក៏មិនត្រូវការលុយTipsរបៀបលុយអ្នកស្រីនោះដែរ ថ្វីត្បិតកូនៗក្មេងៗក្មួយៗនៅទីនោះកំពុងត្រូវបានបណ្ដុះបណ្តាល ឲ្យរៀនមានសីលធម៏ និងសុជីវធម៏ក្នុងការរស់នៅ ហើយកូនៗក្មួយៗនៅទីនោះនៅក្មេងៗពេក ពួកយើងអាណិតពួកគាត់ បើអ្នកស្រីទៅក្រែងពួកគាត់ឆាប់ហ្នឹងទទួលបាននូវ សំដីគ្មានអនាសម័យនោះបានយ៉ាងលឿនបំផុត » ៕