ឆ្នាំថ្មីក៏ពិតមែន ប៉ុន្តែលទ្ធផលនៅយប់នេះ ចាញ់ ឬឈ្នះ ក៏នៅបន្តឈរលើកំពូលតារាងដដែលសម្រាប់ Liverpool

ការប្រកួតលីគកំពូលរបស់អង់គ្លេស Premier League សប្តាហ៍ទី ២០នៅសល់តែការប្រកួតរវាង Liverpool ទល់និង Newcastle តែប៉ុណ្ណោះខណៈដែលក្រុមផ្សេងៗទៀតបានបញ្ចប់ការប្រកួតរបស់ពួកគេរៀងៗខ្លួន។ សម្រាប់ Liverpool បច្ចុប្បន្នកំពុងឈរកំពូលតារាងដោយមាន ៤២ពិន្ទុ ហើយ Newcastle មាន ២៩ពិន្ទុឈរនៅលេខ ៩ក្នុងតារាង ជាមួយគ្នានោះលទ្ធផលចាញ់ឬឈ្នះសម្រាប់ Liverpool គឺមិនមែនជាបញ្ហាឡើយសម្រាប់ពួកគេ ប៉ុន្តែសម្រាប់ Newcastle វិញគឺពួកគេត្រូវការពិន្ទុយ៉ាងខ្លាំងដើម្បីប្រជែងកៅអីពានរង្វាន់ អឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង