ដំណឹងល្អ! កីឡាករប្រដាល់ជួរមុខកម្ពុជាម្នាក់នេះ…

ជាដំណឹងចូលរួមត្រេកអរ ពេលនេះ ឈឿង ល្វៃ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ចំណែកឯបញ្ហារបួសខូចជេីង ដែលកើត​មាន​ក្នុង​កំឡុង​ពេល​​ប្រកួត​ជា​មួយ​កីឡាករ សាមី បាន​ចាមេក ឥឡូវ​នេះ​បាន​ជា​សះស្បើយ ១០០% ហើយ។

ជា​ការ​ពិតណាស់ នា​ពេល​​កន្លង​ទៅ​កីឡាករ ឈឿង ល្វៃ បាន​ចុះ​កិច្ច​សន្យា​ចូល​រួម​ជា​មួយក្លិប​គុនខ្មែរ​ជើង​ឯកពិភព​លោក ​របស់​លោក​ឧកញ៉ា ស្រី ចាន់ថន ហើយ​ក៏​ជា​ក្លិប​ដំបូង​គេ​ដែល​មាន​រចនា​សម្ជស្សស្រស់​ស្អាត់​បំផុត​ ហើយការសាងសង់​​ក្លិប គុនខ្មែរ​ជើងឯកពិភព​លោក​មួយ​នេះ ក៏​សម្រេច​ជិត​រួច​រាល់ ១០០​ភាគរយ​ហើយដែរ។

កីឡាករ ឈឿង ល្វៃ បាន​និយាយ​ថា៖ របួស​គ្រា​ដែល​ខ្ញុំ​ប៉ះ​សាមី បានចាមេក នោះ បើ​គិត​មកទ​ល់​ពេល​នេះ​ខ្ញុំ​បាន​ជា​សះស្បើយ 100%ហើយ សូម​បង​ប្អូន​កុំ​បារម្ភអី នៅ​ក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខាង​មុខនេះ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ចេញ​ប្រយុទ្ធ៕

អត្ថបទដែលជាប់ទាក់ទង