ចប់ការប្រកួតភ្លាម! គ្រូហ្វីលីពីនបោះសម្ដីមួយម៉ាត់ថា
ការប្រកួតរវាងជម្រើសជាតិកម្ពុជា និងជម្រើសជាតិហ្វីលីពីនកាលពីយប់មិញនេះ ដោយលទ្ធផលស្មើ ១-១ ដែលកម្ពុជាធ្វើការនាំមុខមួយគ្រាប់ រកបានដោយកីឡាករ គី រីណា នៅនាទីទី២៥ យ៉ាងណាក្នុងតង់ទី២ ជម្រើសជាតិហ្វីលីពីនបានតាមស្មើវិញដោយកីឡាករ Carino នៅទីទី ៩០+២។
ក្រោយចប់ការប្រកួតគ្រូបង្វឹកហ្វីលីពីនបាននិយាយថា៖ អ្នកគាំទ្រ និងបរិយាកាសនៃការប្រកួតគឺពិតអស្ចារ្យណាស់ ហើយខ្ញុំក៏បាននិយាយជាមួយកីឡាករផងដែរអំពីការលេងក្រោមបរិយាកាសបែបនេះ ខ្ញុំសរសើរទៅកាន់ពួកគេដែលមានភាពក្លាហានគ្រប់គ្រាន់ក្នុងការប្រកួតនេះ។
គួរបញ្ជាក់ថា ជម្រើសជាតិក្រោមអាយុ ២២ឆ្នាំទាំងកម្ពុជានិងហ្វីលីពីនទទួលបានម្នាក់ ១ពិន្ទុ ដោយក្រុមគោព្រៃមានសរុប ៤ពិន្ទុ ឈ្នះមួយប្រកួតស្មើមួយប្រកួត ដោយឡែកជម្រើសជាតិហ្វីលីពីនមាន ១ពិន្ទុ ចាញ់មួយប្រកួត ស្មើ១ ប្រកួត៕