Fenerbahce ដាក់សំណើដំបូងសម្រាប់ខ្សែប្រយុទ្ធ Anthony Martial របស់ Man United
ក្លិប Fenerbache របស់ប្រទេសទួរគីត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងរកការពង្រឹងក្រុមរបស់ពួកគេដោយចង់ធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Man United កីឡាករ Anthony Martial ។ យោងតាមគេហទំព័រ Takvim របស់ប្រទេសទួរគី Fenerbache ចាប់អារម្មណ៍ក្នុងការផ្ទេរ Martial ហើយបានដាក់សំណើដំបូងចំនួន 6.8 លានផោន (8 លានអឺរ៉ូ) ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ 28 ឆ្នាំរូបនេះ៕