រំភើបជំនួស ! ក្រោយលោក ហ៊ុន បញ្ញាបុត្រ និងសប្បុរសជនជាច្រើនបានជួយដល់បុរសម្នាក់ដែលត្រូវចោរប្ល-ន់យកម៉ូតូ
មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម បានសម្ដែងនូវអារម្មណ៍រំភើបជំជួស បុរសម្នាក់ដែលជាអ្នកដឹកជញ្ជូនម្ហូបអាហារ ត្រូវចោរប្លន់យកម៉ូតូ កាលពីយប់ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នេះបើយោងតាមរយៈ ប្រភពពីលោក សុវណ្ណ រិទ្ធី ដោយនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ លោក ហ៊ុន បញ្ញាបុត្រ ក៏បាននាំនូវយកម៉ូតូ១គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗរួមទាំងថវិកាចំនួន ៤០០ដុល្លារ ប្រគល់ជូនដល់បុរសជាអ្នកដឹកជញ្ជូន ដែលត្រូវក្រុមចោរ-រប្ល-ន់ នោះ និងអមជាមួយសំណេរមួយយ៉ាងមានអត្ថន័យថា «ការតស៊ូរបស់គាត់ គួរទទួលបានការតបស្នងដ៏សាកសម»។
ទន្ទឹមគ្នានោះ ក៏មានសប្បុរសជនជាច្រើនបានចេញមុខជួយដល់ បុរសជាអ្នកដឹកជញ្ជូនត្រូវក្រុមចោរ-រប្ល-ន់ នោះ ជាបន្តបន្ទាប់ ព្រោះតែក្ដីអាណិត ក្រោយបានស្ដាប់តាមរយៈការរៀបរាប់ទាំងទឹកក្នែក ក្រោយចោ-រប្ល-ន់ ម៉ូតូថាខ្លួនគ្មានសល់អ្វីទៀតទេ ខណៈម៉ូតូដែលខ្លួនមានរាល់ថ្ងៃទុកសម្រាប់ដឹកជញ្ជូន ដើម្បីបានលុយបន្តិចបន្ទួចយកទៅចិញ្ចឹមកូនតូចនៅផ្ទះដែលមានអាយុទើបតែ ៥ ខែ ប៉ុណ្ណោះ ហើយអ្វីដែលធ្វើមហាជនរំជួលចិត្តខ្លាំងនោះគឺនៅមុនពេលដែលត្រូវ ចោរ-រប្ល-ន់ ម៉ូតូ គឺទើបតែដឹកជញ្ជូនបានលុយ ១៤០០០ រៀលប៉ុណ្ណោះតាំងពីពេលព្រឹកមក ហើយម៉ូតូដែល ចោប្លន់ក៏បង់រំលោះមិនទាន់ដាច់ថែមទៀត ជាមួយគ្នានោះ លោកស្រី ទ្រី ដាណា ក៏បានប្រកាសថា នឹងជួយដល់បុរសដឹកជញ្ជូន ជាថវិកាចំនួន ១០០០ដុល្លារ ដើម្បីយកទៅទិញម៉ូតូដឹកជញ្ជូនរកលុយបន្ត ផងដែរ ។
ក្រោយហេតុការណ៏មួយនេះបានកើតឡើងហើយ មហាជនអ្នកលេងនៅលើបណ្ដាញសង្គមជាច្រើនបានស្នើឲ្យអាជ្ញាធរ ជួយរកដំណោះស្រាយជុំវិញករណីមួយនេះ ចំពោះពួកក្រុមចោរផង កុំឲ្យសកម្មភាពបែបនេះនៅតែបន្តកើតមាននៅក្នុងសង្គមបន្តទៀត ៕