ស៊ីហ្គេម៖ បាល់ទាត់បុរសថ្ងៃនេះមានការប្រកួតចំនួន២ទៀតសម្រាប់ពូលB
សម្រាប់ថ្ងៃនេះក្រុមការពារជើងឯករៀតណាម ត្រូវប៉ះក្រុម ជម្រើសជាតិសឹង្ហបូរី រឺឯក្រុមជម្រើសជាតិឡាវ និងត្រូវប្រកួតជាមួយក្រុម ម៉ាឡេសុី នៅកីឡដ្ឋាន ព្រីនស៍។
ក្រុមជម្រើសជាតិវៀតណាម ទទួលបាន ៣ពិន្ទុ កាលពីប្រកួតមុនដោយយកឈ្នះទៅលើក្រុម ឡាវក្នុងលទ្ទផល ២-០ សម្រាប់ការប្រកួតទី២ នេះក្រុមវៀតណាម ត្រូវការ ៣ពិន្ទុបន្ថែមទៀតដើម្បីរក្សាកៅអីទៅជុំបន្ទាប់។ សម្រាប់ក្រុមជម្រើសជាតិ សឹង្ហបូរីវិញ កាលពីប្រកួតមុនពួកគេធ្វើមិនសូវបានល្អឡើយ ដោយចាញ់ក្រុមដំរីសឹកថៃ ក្នុងលទ្ធផល ៣-១ ខណៈការប្រកួតទី២ នេះពួកគេត្រូវការឈ្នះក្រុមម្ចាស់ជើងឯកឆ្នាំចាស់ វៀតណាម ជាដាច់ខាត ដើម្បីរក្សាសិទ្ធទៅកាន់វគ្គបន្តទៀត។
ក្រុមជម្រើសជាតិឡាវក៏ត្រូវការឈ្នះក្រុមការប្រកួតទី២ នេះដូចគ្នាចំណែកឯក្រុមជម្រើសជាតិម៉ាឡេសុីទើបតែធ្វើការប្រកួតបានមួយប្រកួតប៉ុណ្ណោះ។
គួរបញ្ចាក់ផងដែរថា ក្រុមជម្រើសជាតិថៃជាឈរនៅកំពូលតារាងពូល B ដោយមាន៣ពិន្ទុដូចគ្នាជាមួយក្រុមជម្រើសជាតិវៀតណាម។