Amad Diallo បាននិយាយថា៖ «ខ្ញុំមិនដែលស្ទាក់ស្ទើរឡើយពេលដែល Man United បានដាក់សំណើរមកកាន់រូបខ្ញុំ»
Amad Diallo ពោរពេញដោយមោទនភាពដែលជាកីឡាករ Manchester United ។ ឥឡូវនេះ Amad បានត្រលប់មកវិញក្នុងការចាញ់នៅ Nottingham Forest កាលពីសប្តាហ៍មុន។
គាត់បានរំឭកថា៖ “ខ្ញុំចាំថាខ្ញុំនៅផ្ទះ ហើយនាយកក្លិប Atalanta បានទូរស័ព្ទមកខ្ញុំ គាត់បាននិយាយថា ‘Amad, United ចង់ចុះហត្ថលេខាលើអ្នក’ ខ្ញុំបាននិយាយថា ‘ពិតទេ? United? អត់ទេ អ្នកនិយាយលេង។ អ្នកកំពុងនិយាយលេង! ខ្ញុំបាននិយាយថាខ្ញុំនឹងចុះហត្ថលេខាភ្លាមៗថា ‘វាជា Manchester United។ វាជាសុបិនរបស់ខ្ញុំក្នុងការលេងនៅ Old Trafford” ។