ចប់ការប្រកួតភ្លាម គ្រូបង្វឹកកម្ពុជានិងហ្វីលីពីននិយាយបែបនេះ

ក្រោយ​ចប់​ការប្រកួតកាលពីម្សិលមិញនេះ គ្រូបង្វឹកទាំង២ក្រុមគឺកម្ពុជានិងហ្វីលីពីនបានដើរទៅកាន់បន្ទប់សន្និសិទកាសែតភ្លាមដោយលើកឡើងថា៖ គ្រូបង្វឹកកម្ពុជាលោក Ryu Hirose ៖នេះគឺជាលទ្ធផលដែលយើងមិនចង់ទទួលបាន នៅនាទីចុងក្រោយហ្វីលីពីនប្រើប្រាស់កម្លាំងវាយបកទាល់តែបាន យើងត្រូវកែប្រែចំនុចខ្លះ ប៉ុន្តែនេះគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះក្នុងចំណោម ៤ប្រកួត វាមិនមានបញ្ហាចោទខ្លាំងនោះទេ នេះគឺជាការប្រកួតដល់តាមតឹងយើងដឹងតាំងពីមុនការប្រកួតមកម្លេះ ដែលរឿងដែលយើងមិនបានរំពឹងទុកជាមុនបានកើតឡើង ដែលប៉ះពាល់ដល់ការប្រកួត។

គ្រូបង្វឹកហ្វីលីពីន Rob Gier ៖កូនក្រុមរបស់ខ្លួនគួរតែធ្វើបានល្អជាងនេះជាមួយនិងលទ្ធផល ខ្ញុំបានជំរុញទឹកចិត្តពួកគេខ្លាំង តែយើងគួរតែរីករាយជាមួយនិងលទ្ធផលមួយនេះ ក្នុងការប្រកួតនេះ ដែលអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះពិតជាអស្ចារ្យមែនទែន ហើយខ្ញុំក៏បានណែនាំកីឡាករផងដែលជុំវិញបរិយាកាសបែបនេះ ខ្ញុំក៏សសើរទៅកាន់ពួកគេដែលមានភាពក្លាហានគ្រាប់គ្រាន់ក្នុងការលេងប្រកួតនេះ។

គួរបញ្ជាក់់ថា ក្រុមទាំងពីរទទួលបានលទ្ធផល១-១ចែកគ្នាម្នាក់១ពិន្ទុ។

អត្ថបទដែលជាប់ទាក់ទង