ស៊ីហ្គេម៖ បាល់ទាត់ផ្នែកនារីនឹងប្រកួតនៅថ្ងៃនេះក្នុងកីឡដ្ឋាន RSN

ថ្ងៃទី៣ ខែ​ឧសភា​នេះ ក្រុម​បាល់​ទាត់​នារី​កម្ពុជា នឹង​ជួប​ប្រកួត​ជា​មួយ​ក្រុម​បាល់​ទាត់នារី​ឡាវ និង​មួយ​ប្រកួត​ទៀត ក្រុម​ថៃ​ជួប​ជា​​មួយ​សឹង្ហបូរី នៅ​ក្នុង​ព្រឹត្តិការណ៍​សុីហ្គេមលើកទី៣២ ដែលកម្មវិធីធំ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខាងមុខនេះ។

ក្រុម​ជម្រើស​ជាតិ​​នារីកម្ពុជារបស់​យើង​បាន​ចំណាយ​ពេល ៧​ខែ​ឯណោះ​សម្រាប់​ការ​ប្រមូល​ម្តុំ​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស។ វៀតណាម​ជា​ក្រុម​ម្ចាស់​មេ​ដៃ​មាស​ឆ្នាំ​មុន​ស្ថិត​នៅ​ពូល A ដែល​មាន ហ្វីលីពីន មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី ចំណែក​ឯក្រុម​ជម្រើស​ជាតិ​នារីកម្ពុជាយើង​វិញ គឺ​ស្ថិត​នៅ​ពូល​B ជា​មួយ​ក្រុម​ថៃ សឹង្ហបូរី និង​ឡាវ​។

គួរ​បញ្ចាក់​ផង​ដែរ​ថា ការ​ប្រកួត​នឹង​ចាប់​ផ្តើមពី​​ម៉ោង ៤:០០នាទី​ល្ងាច​នេះ ​តទៅ​នៅ​កីឡដ្ឋាន Smart RSN Stadium ចំណែក​សំបុត្រ​ទស្សនា​ការ​ប្រកួត​នឹង​ដាក់​ចែក​ជូន​បង​ប្អូន​ចាប់​ពីម៉ោង ១:០០ នាទី​ថ្ងៃត្រង់​នៅ​កីឡដ្ឋាន​ប្រកួតផ្ទាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង