ស៊ីហ្គេម៖ មកដឹងអំពីការឧបត្ថម្ភដល់កីឡាករគុនខ្មែរ និង ឃីក បុកស៊ីងពីប្រធានក្រុមហ៊ុនរូបនេះ

លោក អុឹង ស៊ីវឈន់ ដែលជាអគ្គនាយករបស់ក្រុមហ៊ុន ប្រូវីដា នឹងមានការផ្តល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករគុនខ្មែរ និង ឃីក បុកស៊ីង ដែលទទួលបានជ័យជម្នះក្នុងការប្រកួត នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនោះរួមមាន៖

 – អ្នកឈ្នះមេដាយមាស នឹងទទួលបាន ២,០០០,០០០ រៀល
 – អ្នកឈ្នះមេដាយប្រាក់ នឹងទទួលបាន ១,០០០,០០០ រៀល
 – អ្នកឈ្នះមេដាយសំរឹទ្ធ នឹងទទួលបាន ៥០០,០០០ រៀល
បន្ថែមពីនេះទៅទៀត ប្រូវីដា បានផ្តល់ជូននូវ ការធ្វើដំណើរ ម្ហូបអាហារ និង ទឹកស្រ្ពីងប្រូវីដា ជូនដល់ក្រុមកីឡាករគុនខ្មែរ និង ឃីក បុកស៊ីង រហូតដល់ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះផងដែរ។

គួរបញ្ជាក់ថា ការប្រកួតកីឡាគុនខ្មែរ នឹងចាប់ផ្តើមនៅថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែឧសភា និងការប្រកួតកីឡា ឃីក បុកស៊ីង ចាប់ផ្តើមនៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣​ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕

អត្ថបទដែលជាប់ទាក់ទង