ខេត្តសៀមរាបអាចធ្វើរឿងនេះបានល្អ សង្ឃឹមថាខេត្តផ្សេងៗទៀតក៏អាចធ្វើបានដែរ
កាលពីរាត្រីម្សិលមិញនេះនៅពហុកីឡដ្ឋានមានការប្រកួតវិញ្ញសារបាល់ទាត់ផ្នែកបុរសរវាងក្រុមកម្ពុជា និង ក្រុមហ្វីលីពីន ដោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ១-១។
ចំណែកឯសំបុត្រចូលរួមទស្សនាផ្ទាល់ ក៍បានចែកអស់ត្រឹមរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ជាក់ស្តែងក្នុងការប្រកួតកាលពិម្សិលមិញនេះ មានអ្នកចូលរួមចំនួនជាង ៣ម៉ឺននាក់ផងដែរ។ នៅតាមសួនច្បាររាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា ក៍មានការបញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់តាមទីតាំងនីមួយៗ ដែលបានរៀបចំផងដែរ។ ខេត្តសៀមរាបឯណោះវិញក៏បានរៀបចំ ផ្សាយបន្តផ្ទាល់ តាមរយៈផ្ទាំង LED ផងដែរ នៅសួនច្បារខាងជើងស្ពានថ្ម ព្រះរាជដំណាក់ ដោយមានបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនា ប្រមាណជាង ៥ ០០០ នាក់។
គួរបញ្ចាក់ផងដែរថា កម្ពុជានិងត្រូវប្រកួតបន្ទាប់ជាមួយក្រុមជម្រើសជាតិមីយ៉ានម៉ា សម្រាប់សំបុត្រចូលរួមទស្សនាផ្ទាល់ នឹងប្រកាសចែកជូនដល់បងប្អូនក្នុងពេលឆាប់ៗនេះ៕