មហាជនរំជួលចិត្ត ! ក្រោយបានឃើញទង្វើរបស់មន្ត្រីនគរបាលចរាចរណ៍ម្នាក់កាត់សក់ឲ្យក្មេងប្រុសដ៏កំសត់


នៅថ្មីៗនេះមហាជនអ្នកនិយមលេងនៅលើបណ្ដាញ កំពុងផ្ទុះចាប់អារម្មណ៍តាមរយៈវីដេអូមួយនៅក្នុង Tiktok ដែលមានមន្ត្រីនគរបាលចរាចរណ៍ម្នាក់បានកាត់សក់ឲ្យក្មេងប្រុសដ៏កំសត់ម្នាក់ នៅនាគបាញ់ទឹកជិតវិមានឯរាជ្យរាជធានីភ្នំពេញ ។

បើយោងតាមរយៈវីដេអូមួយនេះដែរ បានបង្ហោះចេញដោយគណនី Tiktok មួយឈ្មោះ ខែម សូនី ដែលជាមន្ត្រីនគរបាលចរាចរណ៍ បានបង្ហោះវីដេអូសកម្មភាពកាត់សក់ឲ្យក្មេងប្រុសម្នាក់នោះ និងបានភ្ជាប់មកជាមួយ Caption ថាអ្វីដែលលោកបានធ្វើគឺធ្វើចេញពីចិត្ត ថែមទាំងបង្ហាញពីក្ដីអាណិតដល់ក្មេងប្រុសនេះជាខ្លាំង ដែលម្ដាយ និង ឳពុក របស់គេបានជាប់ពន្ធនាគារ​ តាំងពីរូបគេនៅតូចក្រូចឆ្មាម្ល៉េះបន្ថែមពីនោះទៀតមន្ត្រីនគរបាលចរាចរណ៍ចិត្តបុណ្យរូបនេះក៏បានបញ្ជាក់ថា«ចិត្តល្អនេះ កើតចេញពីកំណើត មិនបានសម្ដែង មុននឹងជួយក្មួយប្រុសម្នាក់នេះ គឺបានតាមដានជីវិតរបស់គាត់រាល់ថ្ងៃ »។

ក្រោយបានឃើញសកម្មភាពរបស់ មន្ត្រីនគរបាលចរាចរណ៍ម្នាក់នេះហើយ ធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមបានសម្ដែងនូវការកោតសរសើរចំពោះទឹកចិត្តរបស់មន្ត្រីនគរបាលចរាចរណ៍ ថាទាំងនេះគឺជាទង្វើដ៏ប្រពៃនិងជាគំរូល្អនៅក្នុងសង្គមដែលមានមន្ត្រីមានទឹកចិត្តល្អបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង