ក្រុមគោព្រៃនារីកម្ពុជា បើកទ្វារទទួលក្រុមភ្ញៀវឡាវ នាល្ងាចនេះនៅ​កីឡដ្ឋានស្មាត RSN

ខណៈដែលកីឡាមួយចំនួនត្រូវបើកការប្រកួតមុន ពិធីបើកនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៣ ខែឧសភានេះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានបន្តដំណើរការ ដោយម្ចាស់ផ្ទះកម្ពុជា មានវត្តមា​ន​ក្នុង​ការ​ប្រ​កួតវិញ្ញាសាជាច្រើន ក្នុងនោះមានបាល់ទាត់បុរស បាល់ទះនារី និងកីឡាផ្សេងៗទៀតផងដែរ ។

រីឯការប្រកួតបាល់ទាត់ផ្នែកនារីកម្ពុជា ដែលស្ថិតនៅក្នុងពូលB បើកទ្វារទទួលក្រុមភ្ញៀវឡាវ ក្នុងការប្រកួតលើក​ដំបូ​ង​របស់ខ្លួន នាវេលាម៉ោង៨យប់ នៅ​កីឡដ្ឋាន Smart RSN នាល្ងាចនេះផងដែរ។ ការ​បើក​ទ្វារទទួលក្រុមភ្ញៀវនេះ ​ក្រោយការតទល់គ្នារ​វា​ង​ថៃ ​និងសិង្ហបុរីជាគូបើកឆាកមុន។ រីឯជំនួបពូលA នឹងរៀបចំនៅកីឡដ្ឋាន​​កងយោ​ធពល​ខេមរភូមិន្ទ។ សម្រាប់បាល់ទាត់បុរសវិញ បណ្តាក្រុ​ម​នៅ​ពូ​លB បន្តដំណើរការប្រកួតរបស់ខ្លួននៅកីឡដ្ឋានព្រីនស៍ ចាប់ពីម៉ោង៤រសៀលតទៅ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិនារីកម្ពុជា មុននឹងធ្វើការប្រកួតនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ នេះក៏បានធ្វើការបោះជំរុំហ្វឹកហាត់ យ៉ាងស្វិតស្វាញនៅក្រៅប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង