ក្រុមជម្រើសជាតិបាល់ទះថៃបានយកឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល…

ក្រុម​ជម្រើស​ជាតិ​បាល់ទះ ថៃ បាន​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​បាល់ទះ ម៉ាឡេស៊ី ដោយ​លទ្ធផល ៣ សិតទល់ ០ សម្រាប់​វិញ្ញាសារ​បាល់ទះ​បុរស ជំនួបដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។

ក្រុម​ជម្រើស​ជាតិ ថៃ ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុមជម្រើសជាតិ ម៉ាឡេស៊ី ដោយលទ្ធផល ៣ សិតទល់និង ០ ដែលជាការប្រកួតបើកឆាកដំបូង សម្រាប់វិញ្ញាសាបាល់ទះបុរស នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិបាល់ទះ ថៃ នៅក្នុងពូល B ដោយមាន ៤ក្រុម ក្នុងនោះមានដូចជា៖ ក្រុមជម្រើសជាតិបាល់ទះ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និង ក្រុមជម្រើសជាតិបាល់ទះ ថៃ៕

អត្ថបទដែលជាប់ទាក់ទង