លោកគ្រូ CONOR NESTOR ចាកចេញពីព្រះខ័នរាជស្វាយរៀងហើយ

ក្រោយចំណាយពេលអស់រយៈពេល ៥ឆ្នាំជាមួយក្លិប ពេលនេះរូបលោក Conor nesor បានសម្រេចជិតចាកចេញពីក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀងហើយ ដើម្បីចូលរួមក្លិបមួយដែលមានមូលដ្ឋាននៅលីគកំពូលឥណ្ឌា។


លោកគ្រូ Conor បានចូលរួមជាមួយនិងក្លិបតាំងពីខែមករា ឆ្នាំ២០១៨ មកម្លេះលោកជាគ្រូបង្វិកមួយរូបក្នុងចំណោមគ្រូបង្វិកជាច្រើនទៀត ដែលមានបទពិសោធន៍ជោគជាំ ក្នុងលីគកំពូលកម្ពុជា។ លោកធ្លាប់ដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់លីគកំពូលកម្ពុជានៅឆ្នាំ២០១៩  ក្នុងនោះផងដែរលោកជួយឲ្យក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហ៊ុនសែនខាប់ចំនួន២ដង គឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ និងជួយក្លិបបានទៅលេងវគ្គជម្រុះក្នុងពូលក្នុងពានរង្វាន់ AFC Cup ជាលើកដំបូងរបស់ក្លិបផងដែរ។


តើអ្នកណាជាអ្នកបន្តដំណែង ជាគ្រូបង្វិកជំនួស លោក Conor nesor ?

អត្ថបទដែលជាប់ទាក់ទង