ដំណឹងល្អ ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងមានការផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺភ្នែកចំនួន ៥ ថ្ងៃជាប់គ្នា

កាលពីថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ Page របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងថានៅដើមខែកុម្ភៈខាងមុខនេះ មន្ទីរពេទ្យនឹងមានការផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺភ្នែកចំនួន ៥ ជាប់គ្នា ។

បើយោងតាមរយៈសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថាផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន
ការពិនិត្យ និងព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែកដូចជា ការបាត់បង់គំហើញដោយមិនដឹងមូលហេតុឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើឬញាក់ខុសធម្មតា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤៕

 

អត្ថបទដែលជាប់ទាក់ទង