បែកធ្លាយកំពូលស្រីស្អាត រតនៈ ពិសី ត្រូវកម្លាំងសមត្ថកិច្ចនាំខ្លួនមកកាន់តុលាការព្រោះចេញសែកស្អុយ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ម្សិលមីនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការនាំខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរ ក្រោយចាប់ខ្លួនពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វ កិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន។
ការឃាត់និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី គឺធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រីអាយុ ៣១ឆ្នាំ ដោយបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរ (សែក) បានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។
គួររំលឹកថាតារាសម្តែង កែវ ពិសី សមត្ថកិច្ចធ្លាប់កោះហៅឲ្យចូលបំភ្លឺជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ សែកស្អុយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានដាក់ ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅផងដែរ។
យ៉ាងណាមិញ បើយោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអបសាលាដំបូងរាជធានីភ្នំពេញ លេខ033 អ.យ.ក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា នាមត្រកូល-នាមខ្លួន កែវ ពិសី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ក្រុមហ៊ុន EII KP TRADING CO,.LTD មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យចូលបង្ហាញខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី១៦ ខែគុម្ភៈ ឆ្នាំ២០២៤ឯណោះ។
សូមរំឭកថា តារាចម្រៀង និងសម្តែង រតនៈ ពិសី ឬ កែវ ពិសី គឺជាស្រីស្អាតដ៏ល្បីឈ្មោះម្នាក់នៅក្នុងចង្កោមសិល្បៈ ដោយចេះទាំងច្រៀង និងសម្តែង និងជាពិសេសនោះ គឺតែងតែបញ្ចេញភាពសិចស៊ីដ៏ទាក់ទាញរបស់នាង ស្អាត ដើមទ្រូងមូលខ្លំ រាងតូចស្រឡឹង ដែលប្រុសៗឃើញហើយ ញ៉ាក់សាច់តែម្ដង។ អ្វីដែលសំខាន់ទៀតនោះ មួយរយៈក្រោយនេះ នៅលើគណនីបណ្តាញសង្គមរបស់នាង ឃើញរកស៊ីចងការប្រាក់ ម៉ឺនៗ ដុល្លារផងដែរ។ ទាំងនេះមហាជនកំពុងដាក់នៅចម្ងល់យ៉ាងខ្លាំងទៀតផង ក្រោយលេចឮព័ត៌មានចាប់ខ្លួនបែបនេះ៕