មិនរួចខ្លួនទេ!ទោះបីលោក ដែន សូនី និយាយថាជាការ Prank លេង ប៉ុន្តែសមត្ថកិច្ចគឺធ្វើមែន !

កាលពីពេលថ្មីៗនេះ មានចែករំលែកពេញបណ្ដាញសង្គម ក្រោយបែកធ្លាយវីដេអូមួយ ដែលត្រូវបានគេស្គាល់ថាជា លោក ដែន សូនី បុគ្គលល្បីឈ្មោះម្នាក់ក្នុងអនឡាញ បានប្រើហិង្សាទៅលើស្រ្តីម្នាក់ដល់ក្នុងបន្ទប់ជួល០១កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានបង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃពីមហាជន ។

បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយឃើញតាមបណ្ដាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ (លោកដែន សូនី) បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល០១កន្លែង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង ៧និង៣០នាទី នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះយកមកសាកសួរនោះហើយ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។

ក្នុងនោះដែរ លោក ដែន សូនី ក៏បានបញ្ជាក់ក្នុងការឡាយវីដេអូរបស់ខ្លួន បន្ទាប់ពីទទួលបានរិះគន់យ៉ាងចាស់ដដៃពីមហាជន និងកងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះស្រាវជ្រាវដើម្បីឃាត់ខ្លួន ដោយលោកបានលើកឡើងថា «មិនបានប្រើអំពើហិង្សាទេ គឺជាវីដេអូ (ប្រែង) សម្ដែងលេងជាមួយនឹងប្អូនស្រីតែប៉ុណ្ណោះ….!» ។

បើទោះបីយ៉ាងនេះក្ដី ក៏ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ច្បាស់ៗហើយថា នឹងដោះស្រាយករណីនេះទៅតាមផ្លូវច្បាស់ លោកឧត្តមសេនីយ៍ឯក ក៏បានភ្ជាប់មកជាមួយខ្លឹមសារថា «រឿងគាត់ថាយ៉ាងម៉េចស្រេចលើគាត់!តែសមត្ថកិច្ចយើងខ្ញុំមិនដែលប្រែងទេគឺច្បាប់» ។

អត្ថបទដែលជាប់ទាក់ទង