ប៊ុត សីហា ត្រឡប់មកវិញហើយព្រមទាំងទម្លាយថាបន្តិចទៀតលោកនឹងមានអ្វីថ្មីជូនអ្នកគាំទ្រ



សិល្ប៖
ក្រោយ​បាត់​មុខ​​ពី​បណ្ដាញ​សង្គម​រយៈ​ពេល​ប្រមាណ ៤​ខែកន្លង​មក ដែលត្រូវ​​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ជាមួយ​ករណី​ប្រើប្រាស់​គ្រឿងញៀន​តារា​ចម្រៀងនិងជាម្ចាស់ពាន«The Voice Cambodia»រដូលកាលទីមួយលោក ប៊ុត សីហា នៅពេល​នេះ​​បាន​លេច​វត្តមានមក​ជាថ្មី​ និងត្រៀមចូលវិលចូលសិល្បៈវិញ ដើម្បី​មាន​ឱកាស​បានសាង​ជីវិត​នៅ​ក្នុង​សង្គមជាថ្មី ។

ជាមួយគ្នានោះក៏សង្កេតឃើញថាលោក ប៊ុត សីហា បានបង្ហោះសារនៅលើផេកផ្លូវការរបស់លោក ដោយឲ្យបងប្អូនអ្នកគាំទ្រចងចាំលោកផង បន្តិចទៀតលោកនឹងមានអ្វីថ្មី បទថ្មី ដែលលោកក៏មិនធ្លាប់ដែលច្រៀងបទប្រភេទបែបហ្នឹងដែរ គ្រាន់សាកបើកទំព័រថ្មីសាកល្បង ។ ទន្ទឹមគ្នានោះលោកក៏បង្ហោះសារផ្ដាំផ្ញើទៅលោកស្រី ទ្រី ដាណា ផងដែរ ខណៈលោកស្រីធ្លាប់បានជួយលោកនាពេលកន្លងមកដោយសារបានរៀបរាប់ថា «លោកជំទាវចិត្តធម៌ដែលធ្លាប់ជួយខ្ញុំកន្លងមកទ្រី ដាណា Dana Try មកពីខ្ញុំទេដែលដើរផ្លូវខុស លោកជំទាវលើសពីល្អពេកហើយសម្រាប់អ្នកក្រីក្រ» ។

គួររំឭកផងដែរថា លោក ប៊ុត សីហា ត្រូវ​បាន​ចាប់​ខ្លួន​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ ជុំវិញ​ករណី​គ្រឿងញៀន​ដែល​ទង្វើ​នេះក៏​ត្រូវ​បាន​អ្នក​គាំទ្រ និង​អ្នកសិល្បៈ​ជា​ច្រើន​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះលោក ដែល​មិន​ចេះ​កែប្រែ​បើទោះ​បី​​ជាមាន​​ការ​លើក​​ទឹកចិត្តការអធ្យាស្រ័យនិង​ការ​ជួយ​ជ្រោមជ្រែង​ពី​មជ្ឈដ្ឋាន​នានាក៏ដោយក្ដី។

យ៉ាងមិញក្រោយលោកត្រឡប់មកវិញលើកនេះលោកក៏បានដឹងពីកំហុសដែលខ្លួនបានសាងកន្លងមក និងមានបំណងចង់វិលចូលសិល្បៈវិញក៏ត្រូវបានអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះនៅតែស្វាគមន៍ និងចាំគាំទ្រលោកដូចពេលមុនដែរ ប៉ុន្តែទស្សនិកជន​ក៏កំពុងរងចាំ​មើលដែរថាតើលើកនេះលោកអាចនឹងកែប្រែខ្លួនបាន ហើយមិនដើរលើផ្លូវខុសជាលើកទី ៣ ឬយ៉ាងណា ៕

អត្ថបទដែលជាប់ទាក់ទង