កាន់តែក្ដៅហើយពេលនេះ ! អ្នកនាង ចន ច័ន្ទលក្ខណា រៀបចំខ្លួនទៅតុលាការភ្លាមៗ ដើម្បីដោះស្រាយករណីប្ដឹងផ្ដល់ជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា

កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយគណនី Facebook របស់តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារនិងសម្ដែងនូវការហួសចិត្ត ដែលខ្លួនបានទទួលរងនូវពាក្យបណ្ដឹងពីជំទាវ ចន ច័ន្ទលក្ខណា ពីបទបរិហារកេរ្តិ៍ជាសារធារណៈ ជេរប្រមាណសារធារណៈ សម្លុតកុំឲ្យដាក់ពាក្យបណ្ដឹង និងញុះញង់ឲ្យមានការរើសអើង ។

ក្នុងនោះអ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា «ធ្វើអញ្ចឹងបានទៀត ? ប្ដឹងរឿងអី្វ ? ប្តឹងមែនឬក៏ប្ដឹងដើម្បីរំខានខ្ញុំទេ ? ព្រោះបើតាមសាច់រឿងពិតមិនមែនត្រូវប្តឹងខ្ញុំទេ តែត្រូវខ្ញុំប្តឹងវិញបានសម ! បងប្អូន ! ភស្តុតាងគេបង្កាច់បង្ខូចជេរបញ្ចោរខ្ញុំនៅពេញក្នុងដៃខ្ញុំទាំងចាស់ទាំងថ្មី ។ បើតាមបងប្អូនបានឃើញដែរ តើអ្នកណាជាជនរងគ្រោះពិតប្រាកដទៅបងប្អូន ? តែណ្ហើយ ឲ្យគេទៅមុនចុះ ព្រោះចរិតខ្ញុំ រឿងឈ្លោះហ្នឹងខ្ញុំចាំតែដើរតាមក្រោយគេទេ គ្រាន់តែសូមប្រាប់ថា បើខ្ញុំឈានជើងចេញដំណើរហើយ អ្នកឯងកុំស្រែកថាចាំបន្តិចឬឈប់សិនដូចមុនទៀតឲ្យសោះ ។

បើយោងតាមរយៈបណ្ដឹងនោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញលិខិតអញ្ជើញលោកស្រី ចន ច័ន្ទលក្ខណា និងមេធាវីរបស់ខ្លួនចូលទៅបំភ្លឺ ក្នុងនាមជាដើមបណ្ដឹង ដែលបានដាក់ពាក្យប្ដឹងទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា ផងដែរ ។

ខណៈនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកនាង ចន ច័ន្ទលក្ខណា ក្រោយចេញពីថតរឿងភ្លាមក៏បានរៀបចំខ្លួនភ្លាមៗ ដើម្បីទៅតុលាការដោះស្រាយករណីប្ដឹងផ្ដល់ជាមួយតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ជាមួយគ្នានោះអ្នកនាង ចន ច័ន្ទលក្ខណា ក៏បានបង្ហោះសារដោយរៀបថា «ទើបថតចប់អត់ទាន់បានគេងទេ ឥឡូវចូលផ្ទះងូតទឹកដូរសម្លៀកបំពាក់ទៅតុលាការបំណាច់ព័ត៌មានចេញខ្ចរខ្ចោទៅហើយ ឲ្យគេដឹងតែម្តងទៅខ្ញុំជឿជាក់លើច្បាប់» ៕

 

អត្ថបទដែលជាប់ទាក់ទង