ENO ទម្លាយអស់លែងខ្មាសដែលខ្លួនជំពាក់បំណុលជាង ១០ម៉ឺនដុល្លារពីកម្ចីonlineចិន ធនាគារ និងឯកជន

កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសមានមាឌធំ ENO ដែលបានសាងកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យសិល្បៈរយៈពេលប្រមាណ ១៨ ឆ្នាំកន្លងមក បានដាច់ចិត្តចេញមកទម្លាយខ្ទេចលែងខ្មាសពីរឿងខ្លួនជំពាក់បំណុលជាង ១០ម៉ឺនដុល្លាពីកម្ចីonlineចិន ធនាគារ និងឯកជន ។

ជុំវិញរឿងរ៉ាវរបស់តារាចម្រៀងរូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គមកាលពីទៀបភ្លឺថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ ដោយលោកបានរៀបរាប់យ៉ាងវែងអន្លាយថា «លោកឈប់លាក់ហើយ ព្រោះលោកទៅមុខលែងរួចហើយសល់តែភាពល្បីល្បាញដែលពុកម៉ែបងប្អូនគាំទ្រផ្តល់អោយជិត ១៨ ឆ្នាំមកនេះទេ និងបានសុំម្ចាស់បំណុលដែលលោកបានជំពាក់សរុបចូលគ្នា១០ម៉ឺនដុល្លារជាង សូមគិតតែដើមបានហើយ ដោយលោកនឹងមិនបានគេចវេសទៅណាទេនៅតែមានទំនួលខុសត្រូវនិងគុណធម៍ ហើយសុំពេលបន្តិច រីឯថ្ងៃទី ១៧ ខែមីនា នេះ ៣ម៉ឺនដុល្លារការ២៤០០ដុល្លារ លោករកអត់ទាន់ទេ ហើយលោកក៏មិនដឹងថាត្រូវធ្វើដូចម្តេចដែរ» ។​

ENO ក៏បានបន្តនិងត្អួញត្អែរពីបញ្ហាដែលលោកកំពុងតែជួបថា លោកពុកទាហានពិការចូលនិវត្ត កំពុងឈឺជម្ងឺប្រចាំកាយ អ្នកម្តាយគ្រូបង្រៀនចូលនិវត្តចាស់ៗអស់ហើយ ផ្ទះពួកគាត់ក៏ត្រូវជាប់ធានាគារបង់គេយឺតរហូត ឲ្យខ្ញុំត្រូវធ្វើបែបណា វាជាកំហុសរបស់ខ្ញុំ រយះពេលប៉ុន្មានឆ្នាំបន្ទាប់ពីក្ស័យធន់ការងាររកស៊ីខ្លាំងចាប់តាំងពីកូវីដរហូតមកដល់សេដ្ឋកិច្ចធ្លាក់មកនេះ ដោយមិនមែនយកទៅលែងល្បែងអីទេ ដោយលោកបានប្រឹងលក់ដូរឲ្យគេ ដើម្បីសងបំណលរាល់ថ្ងៃ ធ្លាក់ខ្លួនមកនៅផ្ទះជួល រកខនសឺតបានមួយសូរៗពីភាពល្បីល្បាញខ្លួន ដែលពុកម៉ែបងប្អូនបានផ្តល់ឲ្យបានមកទប់តែបំណុលបង់គេប្រចាំថ្ងៃ ពេលខ្លះគេងអត់បាយទៀតក៏មានអស់អ្នករាប់រកក្បែរខ្លួន ធ្វើឲ្យហ៊ានជ្រុលខ្លួនហ៊ានទៅខ្ចីកម្ចីលុយរាប់លុយឈរឬលុយខែ ដែលមានការថ្លៃៗមកទប់បំណុលការរកស៊ីដែលបានក្ស័យធន់ និងទប់បំណុលគេ សងគេមិនទាន់ខ្លាចគេផុសរូប ខ្លាចខ្មាសគេ ខ្លាចគេខឹង ខ្លាចគេប្តឹង ហ៊ានប្រថុយខ្លួនទៅកម្ចីOnlineចិនថែមទៀតដឹងហើយឮហើយថាមិនល្អ តែគេឆាតទាក់ទាញអារម្មណ៍ខ្ញុំតាមTelegramធ្វើឲ្យខ្ញុំខ្វះអ្នកប្រឹក្សារយោបល់ ហ៊ានទៅខ្ចី កម្ចីonlineចិន ដែលមានការច្រើនជាងពាក់កណ្តាល ទៅទប់បំណល់ពីម្ចាស់បំណុលមួយទៅម្ចាស់បំណុលមួយរហូតកើតជាកូនតគ្នា ។

តាមរយៈការបង្ហោះសារត្អួញត្អែរពីបញ្ហាជំពាក់បំណុលរបស់តារាចម្រៀងរូបនេះ ក៏ត្រូវបានសិល្បៈករ សិល្បៈការិនីនិងអ្នកគាំទ្រជាច្រើនបានចូលទៅ Comment លើកទឹកចិត្ត និងផ្ដល់ជាកម្លាំងចិត្តឲ្យលោកបន្តទៅមុខទៀតជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង