សមត្ថកិច្ចចុះណែនាំ ពូសុខា និងម្ចាស់ហាងតែគុជ អំពីការផ្សព្វផ្សាយមឺនុយចាហួយ ចាក់ពុម្ពរូបដូចកេរ្តិ៍ខ្មាសរបស់បុរស
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅធ្វើការណែនាំដល់ម្ចាស់ហាងតែគុជមួយកន្លែង និងម្ចាស់គណនី Tiktok ឈ្មោះ ពូសុខា ដែលបានផ្សព្វផ្សាយ និងចែករំលែកអំពីមីនុយតែគុជថ្មី ដែលធ្វើពីចាហួយខ្មៅ ចាក់ក្នុងពុម្ពរូបដូចទៅនឹងប្រដាប់ភេទបុរស ដែលធ្វើជាទង្វើអសីលធម៌មួយនៅក្នុងសង្គម ។
បើយោងតាមរយៈ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តន៍តាមការណែនាំរបស់ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កម្លាំងផ្នែកយេនឌ័រ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះធ្វើការអប់រំណែនាំ ម្ចាស់ហាង យីហោ ( DD Taiwan Milk Tea & Cafe ) និង ម្ចាស់គណីបណ្តាញសង្គមTikTok (ពូសុខាលក់ក្បាលពពែស៊ីឈាន់) ដែលបានធ្វើការផ្សព្វផ្សាយលើបណ្តាលសង្គម អំពីមឺនុយតែគុជ ចាហួយ ចាក់ពុម្ពរូប ប្រដាប់ភេទបុរស ដែលជាអំពើអសីលធម៌ និង ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមជាតិ ។
ក្រោយធ្វើការអប់រំ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានណែនាំរួចនិង មិនឲ្យមានការផ្សព្វផ្សាយអំពីមឺនុយចាហួយតែគុជ ដូចខាងលើនេះបន្តទៀតឡើង ៕
ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ