ការសង្ខេបព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Rithy Jesda Cup U25 ឆ្នាំ២០២៤

ការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់ Rithy Jesda Cup អាយុក្រោម២៥​ឆ្នាំ បានបើកការប្រកួតសប្តាហ៍ទី១នៅថ្ងៃសៅរ៍ ទី២០ ខែមករាកន្លងទៅដែលមានការប្រកួតចំនួន ៣គូដែលមាន៦ក្រុមចូលរួម។ ក្នុងនោះការប្រកួតគូទី១នៅក្នុង Group A ជំនួបរវាងក្រុមបាល់ទាត់ New Life FC លេងទល់និង DIG FC ដោយក្នុងការប្រកួតមួយនេះមានគ្រាប់បាល់រហូតដល់ទៅ ១៩គ្រាប់ ហើយការប្រកួតនោះក្រុម DIG FC បានយកឈ្នះ New Life FC ក្នុងលទ្ធផល ៥ ទល់និង ១៤។ រីឯការប្រកួតគូទី២ក្នុងពូលដដែលរវាង Peanut Academy ទល់និង Youngchester FC ដោយការប្រកួតក៏មានគ្រាប់បាល់ច្រើនដូចគ្នា ក្នុងនោះ Youngchester FC បានយកឈ្នះក្រុម Peanut Academy ដោយលទ្ធផល ៣ ទល់និង ១៣។ ជាលទ្ធផល Group A ក្រុម Youngchester FC ឈរនៅលើកំពូលតារាងនិង Peanut Academy អង្គុយនៅបាតតារាង។ សម្រាប់មួយគូចុងក្រោយគឺរវាងក្រុមបាល់ទាត់ DTS Academy ប្រកួតទល់និង Sena Ankor United ក្នុងនោះការប្រកួតមួយនេះគឺជាការប្រកួតជក់ចិត្តជាងគេ ដោយសារតែក្រុមទាំង២មានការប៉ះទង្គិចគ្នាច្រើននិងមានការឌឺដងគ្នាទៅវិញទៅមក បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល ២តង់ក្រុមបាល់ទាត់ DTS Academy បានយកឈ្នះក្រុម Sena Ankor United ដោយលទ្ធផល ៦ ទល់និង ៣។

នៅថ្ងៃអាទិត្យដែលជាថ្ងៃទី២ របស់ពានរង្វាន់ខាងលើក៏មានការប្រកួត ៣គូដូចគ្នាក្នុងនោះការប្រកួតដោយគូទី១រវាង C-Light FT លេងទល់និង Peanut FT ដោយមួយគូនេះមានការប៉ះទង្គិចគ្នាច្រើននិងធ្វើឲ្យអ្នកគាំទ្រហ៊ោកញ្ច្រៀវផងដែរ ដោយបញ្ចប់តង់ទី១ C-Light បាននាំមុខ ៥ ទល់និង ២ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់គឺក្រុមភ្ញៀវ Peanut FT បានវាយបកក្នុងលទ្ធផល ៨ ទល់និង ១០ យ៉ាងភ្ញាក់ផ្អើល។ ជាមួយនិងលទ្ធផលនេះបានធ្វើឲ្យ Peanut FT ឈរនៅលេខ២ក្នុង Group B ក្រោមក្រុមលេខ១ DTS Academy។ រីឯការប្រកួតទី២ និងទី៣ គឺជាការប្រកួតក្នុង Group C ដែលការប្រកួតទី១ប្រចាំពូលនេះគឺរវាង Lucky Media FT ទល់និង Youngchester Academy ហើយការប្រកួតនេះគឺជាការប្រកួតដ៏ជក់ចិត្តមួយផងដែរ ដោយក្រុម Lucky Media FT គឺជាក្រុមចំណូលថ្មីក្នុងពានរង្វាន់បាល់ទាត់ក្នុងសាល ប៉ុន្តែក្រុមមួយនេះបានយកឈ្នះក្រុម Youngchester Academy ដែលធ្វើឲ្យក្រុមមួយនេះភ្ញាក់ផ្អើលជាមួយនិងលទ្ធផលខាងលើ។ រីឯការប្រកួតចុងក្រោយរវាង GPS Sport FT ទល់និង Avatar FC ដែលជាក្រុមដែលមានបទពិសោធន៍ច្រើនក្នុងពានរង្វាន់ក្នុងសាល មិនមានអ្វីចំលែកឡើយក្រុម Avatar បានបញ្ចប់លទ្ធផលជ័យជម្នះ ១ ទល់និង ១០ ទៅលើក្រុម GPS Sport FT។ ជារួមមកលទ្ធផលបែបនេះបានធ្វើឲ្យ Avatar ឈរនៅលើកំពូលតារាងហើយ Lucky Media FT ឈរនៅលេខ២ រីឯ Youngchester Academy និង GPS Sport FT ឈរនៅលេខ៣និងលេខ៤។ គួរបញ្ជាក់ផងដែរថាការប្រកួតសប្តាហ៍ទី២ និងធ្វើឡើងនៅថ្ងៃសៅរ៍និងអាទិត្យសប្តាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង