Tara ជនជាតិជប៉ុនលក់នំ Crepe នឹងធ្វើការងារសប្បុរសសម្អាតភូមិនៅថ្ងៃទី២៧ ខែមករា នេះ
Tara គឺជនជាតិជប៉ុនដែលមករស់នៅម្ពុជា និងប្រកបរបរលក់នំ Crepe នៅតាមដងផ្លូវ ដើម្បីប្រមូលថវិកាដែលលក់បានយកទៅសាងសង់សាលារៀន អណ្ដូងទឹក និងជួយដល់ក្មេងៗជាច្រើននាក់ដែលមានជីវភាពខ្វះខាត ។
ជារឿយៗក៏សង្កេតឃើញថា Tara តែងតែធ្វើការងារសប្បុរសជាច្រើននៅកម្ពុជា ក៏ដូចជាជួយសម្អាតបរិស្ថានរើសសំរាមជាច្រើទីតាំងផងដែរ ដែលរូបគេនិងកក្រុមការងារបានឆក់យកបេះដូងរបស់ប្រជាជនកម្ពុជា ជាច្រើនតាមរយៈការងារសង្គម និងការលះបង់របស់ Tara ដែលបានលះបង់នាពេលកន្លងមក ។
ដោយឡែកនៅពេលថ្មីៗនេះដែរ Tara បានបង្ហោះសារមួយនៅលើគណនី Facebook របស់លោកដែលកំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកលេងនៅលើបណ្ដាញសង្គមដោយ Tara បានឲ្យដឹងថា «នៅថ្ងៃទី ២៧ ខែ មករា នេះ ៣០០០ នាក់ នឹងសម្អាតភូមិ បើមានអ្នកចង់ស្ម័គ្រចិត្តសូមមកហាងកាហ្វេសាកលវិទ្យាល័យអង្គរ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ៦:៣០ ព្រឹកយើងកំពុងរង់ចាំអ្នក »។
តាមរយៈការបង្ហោះសាររបស់ Tara នេះដែរ សង្ឃឹមថាបងប្អូនដែលរស់នៅតំបន់នោះ ឬនៅឆ្ងាយក្ដី នឹងចូលសម្អាតភូមិជាមួយ Tara ឲ្យបានច្រើនកុះករ ៕