ក្រុមជម្រើសជាតិនារីកម្ពុជាយកឈ្នះការប្រកួតបើកឆាកក្នុងពូលB

នៅរាត្រីថ្ងៃទី៣ ខែ៥ ឆ្នាំ២០២៣​ នៅកីឡដ្ឋាន RSN​ មានការប្រកួតបើកឆាកក្នុងវិញ្ញាសារបាល់ទាត់ផ្នែកនារីសម្រាប់ពូល B​


ក្នុងការប្រកួតគូបើកឆាកដំបូងសម្រាប់ពូលB នៅកីឡដ្ឋាន RSN គឺក្រុមជម្រើសជាតិថៃបានយកឈ្នះក្រុមជម្រើសជាតិសឹង្ហបូរីក្នុងលទ្ធផល៤-០ ចំណែកឯក្រុមជម្រើសជាតិនារីរបស់យើងវិញក៍ទទួលបាន ៣ពិន្ទុដូចគ្នាដោយបានយកឈ្នះទៅលើក្រុមជម្រើសនារីឡាវក្នុងលទ្ធផល ២-០។ ក្រោយឆ្លងកាត់ការប្រកួតអស់មួយប្រកួតក្រុមជម្រើសជាតិថៃបានឈរនៅកំពូលតារាងសម្រាប់ពូលB និងក្រុមជម្រើសជាតិនារីកម្ពុជាឈរចំណាត់ថ្នាក់លេខ២ ដែរមាន៣ពិន្ទុដូចគ្នា។

 

គួរបញ្ចាក់ផងដែរថាក្រុមជម្រើសជាតិនារីកម្ពុជានិងត្រូវប្រកួតទី២ របស់ខ្លួននៅថ្ងៃទី៦ ដែលត្រូវប្រកួតជាមួយក្រុមជម្រើសជាតិសឹង្ហបូរី។

 

អត្ថបទដែលជាប់ទាក់ទង