រឿងសំខាន់ៗទាំង ៤ដែលបានកើតឡើងក្នុងការប្រកួតវគ្គចែកពូល ពានរង្វាន់ Rithy Jesda Cup U25 សប្តាហ៍ទី៣

ការប្រកួតវគ្គចែកពូលសប្តាហ៍ទី២ នៃពានរង្វាន់ ឬទ្ធី ចេស្តា ខាប់ អាយុក្រោម ២៥ឆ្នាំបានធ្វើឡើងនៅថ្ងៃសៅរ៍ទី៤ ខែកុម្ភៈ ដោយក្នុងនោះមានការប្រកួតចំនួន ៣គូដែលសុទ្ធសឹងជាការប្រកួតដ៏ជក់ចិត្ត។ ​ ជាមួយគ្នានោះមានព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ប៉ុន្តែអេដមីននឹងលើកយករឿង ៤សំខាន់ៗមកចែករំលែកទៅកាន់ប្រិយមិត្ត។

រឿងទី១ ការវិលត្រឡប់មកវិញរបស់កីឡាករ ប្រាក់​ សុវណ្ណារិទ្ធ។ បន្ទាប់ពីជាពីរបួសកជើង អតីតកីឡាករជម្រើសជាតិបាល់ទាត់ក្នុងសាល កម្ពុជារូបនេះបានបង្ហាញខ្លួនបានយ៉ាងល្អឲ្យក្រុមរបស់ខ្លួនគឺ DIG FC ក្នុងជ័យជម្នះទល់និង Youngchester FC ដោយរូបគេអាចក្លាយជាកីឡាករប្រចាំការប្រកួតនោះផងដែរ។

រឿងទី២ អ្នកចាំទីរបស់ក្រុម New Life FC កីឡាករ បូរ សំអូន គឺជាអ្នកចាំទីទី​១ក្នុងពានរង្វាន់ ឬទ្ធី ចេស្តា ខាប់ អាយុក្រុម២៥ឆ្នាំ ដែលអាចរក្សាសំណាញ់ទីរបស់ខ្លួនមិនឲ្យគេស៊ុតចូលទីរបស់ខ្លួនបានក្នុងវគ្គចែកពូល។

រឿងទី៣ ការប្រកួតចុងក្រោយរបស់ កីឡាករ សែម យ៉ូសែប នៃក្រុម New Life FC។ យ៉ូសែប ដែលជាកីឡាករឆ្នើមម្នាក់ក្នុងក្រុម ដោយការប្រកួតវគ្គចែកពូលសប្តាហ៍ទី៣នេះគឺជាការប្រកួតចុងក្រោយរបស់រូបគេ ខណៈដែល New Life FC ក៏បានបញ្ចប់លទ្ធផលជ័យជម្នះ ១១-០ ទល់និង Peanut Academy ដើម្បីជាកាដូជូន យ៉ូ សែប ផងដែរ។

រឿងទី៤ ក្រុម Peanut គឺជាក្រុមបាល់ទាត់ដែលអាចរកគ្រាប់បាល់បានលឿនជាងគេ ក្នុងពានរង្វាន់ ឬទ្ធី ចេស្តាខាប់ អាយុក្រោម ២៥ឆ្នាំ ដោយក្រុមមួយនេះប្រើពេលត្រឹមតែ ៦វិនាទីប៉ុណ្ណោះដើម្បីរកគ្រាប់នាំមុខទល់និង Sena Ankor United។

អត្ថបទដែលជាប់ទាក់ទង