យ៉ុន យ៉ើនជួយឲ្យក្រុមជម្រើសជាតិនារី ទទួលបាន៣ពិន្ទុបើកឆាក

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាទទួលបាន ៣ពិន្ទុលើវិញ្ញាសារបាល់ទាត់នារីក្នុងព្រឺត្តិការណ៍សុីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

កីឡាការិនី យ៉ុន យើុន មកពីក្រុមបាល់ទាត់នារីណាហ្គាវើលដ៍កំពង់ស្ពឺជាម្ចាស់ទាំង ២គ្រាប់ជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិនារីកម្ពុជាទៅលើជម្រើសជាតិឡាវក្នុងលទ្ធផល២-០ នៅកីឡដ្ឋាន Smart RSN កាលពីរាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

ចំណែកក្រុមជម្រើសជាតិថៃបានយកឈ្នះក្រុមជម្រើសជាតិសឹង្ហបុរីក្នុងលទ្ទផល ៤-០ ខណៈក្រុមទាំង២សុទ្ធសឹងតែស្ថិតក្នុងពូលB ដូចគ្នាជាមួយនិងក្រុមកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង