លោកគ្រូ សន អេលីត បន្ទាប់ពីបានឃើញអតីតសិស្សរបស់ខ្លួនគឺ រស្មី រងរបួសបាក់ទ្រនង់ថ្គាម លោកគ្រូបានឧបត្ថម្ភ ១០០ដុល្លារ ដើម្បីព្យាបាល និង តាមដានរបួស
លោកគ្រូ សន អេលីត បន្ទាប់ពីបានឃើញអតីតសិស្សរបស់ខ្លួនគឺ រស្មី រងរបួសបាក់ទ្រនង់ថ្គាម លោកគ្រូបានឧបត្ថម្ភ ១០០ដុល្លារ ដើម្បីព្យាបាល និង តាមដានរបួស លោគ្រូបានបង្ហោះសារថា៖ “ទោះបីជា រស្មី លែងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំក្ដី តែមនោសញ្ចេតនាសិស្សគ្រូមិនរសាត់ទៅណាទេ ខ្ញុំសូមចូលរួម $100 សម្រាប់ការតាមដាននិងព្យាបាលរបួស ព័ត៌មានដែលទទួលបានគឺ រស្មី រងរបួសបាក់ទ្រនង់ថ្គាម ហើយត្រូវសម្រាកព្យាបាលរយៈពេលប៉ុន្មាននោះ មិនទាន់ដឹងនៅឡើយ បងប្អូនដែលស្រឡាញ់ និងគាំទ្រ រស្មី កន្លងមក អាចចូលរួមតាមទឹកចិត្ត តិចក្ដី ច្រើនក្ដី តាមរយៈ QR code ខាងក្រោម”។
គួរបញ្ជាក់ផងដែរថា អេលីត រស្មី បានរងរបួសធ្ងន់ធ្ងរ ក្រោយពីដូយកែងជាមួយកីឡាករថៃ ថេវរិទ្ធ ចូលមួយកែងផុងឆ្អឹងថ្ពាល់ សន្លប់ធំក្នុងទឹក២ ៕