ជាអ្នកណា? សៃយុគសូមសងសឹងម្នាក់នេះក្រោយស្មើគ្នាជាមួយនឹងធន់ រិទ្ធីកាលពីយប់មិញនេះ

ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ The Battle of Kings រៀបចំដោយស្ថានីយទូរទស្សន៍ទទក ពិតជាកក្រើកខ្លាំងមិនធម្មតាទេាលពីយប់ថ្ងៃអាទិត្រទី១៩ ខែកុម្ភះ ឆ្នាំ២០២៤។ គូឯកប្រចាំព្រឹត្តិការណ៍អធិរាជអំបោះឆៅ ធន់ រិទ្ធីបានត្រឹមស្មើគ្នាជាមួយនឹង Saiyoknoi Sakchainarong ក្រោយរាប់ម្នាក់ ១ដងនៅទឹកទី ៣ដោយអ្នកលេងអំបោះឆៅទាំងពីរបានផ្លាស់ប្តូរខ្សែក្រវ៉ាត់គ្នាទៅវិញទៅមកដើម្បីមិត្តភាពរវាងគុនខ្មែរ និង Muay Thai។

បន្ទាប់ពីចប់ការប្រកួតសៃយុគ ថាបើសិនបើមានឱកាសមកកម្ពុជាម្តងទៀតគាត់នឹងសូមចូលសងសឹ-ក ធឿន ធារ៉ា ដើម្បីទូទាត់ស្នាមបែកដែល ធឿន ធារ៉ា បានបន្សល់ទុកឲ្យខ្លួននៅឯសង្វៀន Thai Fight។

គួរបញ្ចាក់ថាកាលពីឆ្នាំ ២០២២ Saiyok ដែលជាតារាប្រដាល់ប្រចាំសង្វៀន Thai Fight បានប្រកួតចាញ់ អ្នកលេងគុនខ្មែរ ធឿន ធារ៉ា ហើយ ធារ៉ា មានភាពល្បីល្បាញបន្ទាប់ពីក្លាយជាអ្នកប្រដាល់កម្ពុជាដំបូងគេដែលឈ្នះជើងឯកក្នុងព្រឹត្តិការណ៍ Thai Fight។ អ្នកប្រដាល់រហ័សនាម អ្នកលេងពូថៅដៃ រូបនេះ បានឈ្នះជើងឯក Thai Fight Kard Chuek ទម្ងន់ ៧២,៥ គីឡូក្រាម King’s Cup ដោយផ្តួលតារាថៃហ្វៃ Saiyok Pumpanmuang នៅក្នុងទឹកដៃប្រទេសថៃ តែម្តង៕

អត្ថបទ៖ ង៉ាត់យ៉ែមលីម៉េង

អត្ថបទដែលជាប់ទាក់ទង