មកស្គាល់កីឡាករប្រដាល់ដែលជាម្ចាស់ខ្សែក្រវ៉ាត់គុនខ្មែរទាំង​៤ កាលពីម្សិលមិញនេះ

កាលពីម្សិលមិញនេះកម្មវិធីប្រដាល់របស់ស្ថានីយធំនៅស្រុកខ្មែរទាំង ៣កម្មវិធីដោយសិទ្ធសឹងតែដាក់ខ្សែក្រវ៉ាត់ទាំងអស់នៅថ្ងៃ ៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាការពិតណាស់ការប្រកួតកាលពីថ្ងៃទី ៤ពិតជាជក់ចិត្តខ្លាំងដោយសិទ្ធសឹងតែមានម្ចាស់ខ្សែក្រវ៉ាត់ទាំងអស់ដោយក្នុងនោះស្ថានីយ PNN ក្នុងកម្មវិធី Ganzberg Kun Khmer Super Strike ឈុតសេរី វ៉ាន់ថង យកឈ្នះភារម្យ។ ស្ថានីយបាយ័នក្នុងកម្មវិធី ប្រដាល់មិត្តភាពខារ៉ាបាវឡុង បេនលឿនយកឈ្នះ ផេតសាម៉ាតេ។ ស្ថានីយទទកក្នុងកម្មវិធី The Battle of the King ឡៅ ចន្រ្ទា ឈ្នះយកសូតសាខន និងគូឯកធន់ រិទ្ធីបានត្រឹមស្មើគ្នាជាមួយនឹងសៃយុគ។

១.ឈុតសេរី វ៉ាន់ថង ឈ្នះ ភារម្យ គុនខ្មែរ
២.ឡុង បេនលឿន ឈ្នះ ផេតសាម៉ាតេ
៣.ឡៅ ចន្រ្ទា ឈ្នះ សូតសាខន
៤. ធន់ រិទ្ធី និង សៃយុគ ស្មើគ្នា
អត្ថបទដែលជាប់ទាក់ទង