ក្រុមវៀតណាមយកឈ្នះក្រុមម៉ាឡេសុី៣-០

ក្រុមម្ចាស់មេដាយមាសវៀតណាម បានយកឈ្នះក្រុមម៉ាឡេសុីក្នុងលទ្ធផល៣-០ លើការប្រកួតវិញ្ញាសារបាល់ទាត់សម្រាប់នារីក្នុងព្រឹត្តិការណ៍សុីហ្គេម។

នៅល្ងាចថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋានស្តាតចាស់មានការប្រកួតរវាងក្រុមជម្រើសជាតិវៀតណាមនិងក្រុមជម្រើសជាតិម៉ាឡេសុី នៅក្នុងវគ្គទី១ ក្រុមជម្រើសជាតិវៀតណាមបានទាត់បញ្ចូលទី៣គ្រាប់ ដោយស៊ុតបញ្ចូលទីកីឡាការិនី Hai Yen, Bich Thuy និង Jaciah Jumlis រឺឯ ក្នុងវគ្គទី២ វិញពុំមានការស៊ុតបញ្ជូលទីគ្នាឡើយ។


បច្ចុប្បន្នវៀតណាម ឡើងឈរកំពូលតារាងពូលជាបណ្តោះអាសន្ននិង មីយ៉ានម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ២នៅក្នុងពូល A៕

អត្ថបទដែលជាប់ទាក់ទង