វិសាខា នៅតែឈរកំពូលតារាង ក្នុងនាមជាក្រុមមិនចាញ់សូម្បី ១សិត នៅតេជោលីគ មើលទៅគ្មានក្រុមណាអាចបញ្ចាប់ភាពខ្លាំងរបស់ វិសាខា បានទេ…!

សមាគមបាល់ទះវិសាខា បន្តឈរ​កំពូលតារាង នាម​ជាក្រុម​មួយ​ដែល​បាន​រក្សាកំណត់​ត្រា​ឈ្នះ​គ្រប់ការប្រកួត​របស់ខ្លួន ដោយ​មិន​ចាញ់​សូម្បី ​១សិត ក្រោយបន្តឈ្នះក្រសួងមហាផ្ទៃ ៣សិត​ទល់​នឹង០ (២៥-១៩, ២៥-២៣, ២៥-១៥) វគ្គជម្រុះជុំទី២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់​ទះ ​«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣-២០២៤ កាលពីយប់មិញ៕

អត្ថបទដែលជាប់ទាក់ទង