បន្ទាប់ពីតទល់ជាមួយព្រះខ័នរាជស្វាយរៀងហើយ ភ្នំពេញក្រោនត្រូវមានភារកិច្ចសំខាន់មួយទៀត គឺប៉ះជាមួយ Central Coast នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Cup
ក្លិបបាល់ទាត់ភ្នំពេញក្រោនបន្ទាប់ពីបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀងម្សិលមិញ ដោយលទ្ធផល ៣ទល់នឹង២ ពេលនេះត្រូវរ៉ាប់រងភារកិច្ចសំខាន់មួយទៀត គឺធ្វើដំណើរទៅកាន់ទឹកដីប្រទេសអូស្ត្រាលីដើម្បីប្រកួតនៅក្នុងពានរង្វាន់ AFC Cup នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តំបន់អាស៊ាន ប៉ះជាមួយក្រុម Central Coast Mariners នៅថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០២៤៕